ចិន សហការ​ជាមួយ​កម្ពុជា​ប្រឆាំង​បទល្មើស​ឆបោក​អ៊ីនធឺណិត​
ជាតិ
ចិន សហការ​ជាមួយ​កម្ពុជា​ប្រឆាំង​បទល្មើស​ឆបោក​អ៊ីនធឺណិត​
31, Mar 2019 , 6:19 pm        
រូបភាព
​ភ្នំពេញ​៖  ក្រសួងមហាផ្ទៃ​-​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​ឆបោក តាម​មធ្យោបាយ​ទូរ​គម នាគ​មន៍​ក្នុង​ឆ្នាំ​២០១៩​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​នគរបាលជាតិ​។

 
 
​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​ទាំង​ពីរបាន​ចុះ កិច្ចសហប្រតិបត្តិការ​សំខាន់ៗ​ចំនួន​៣​រួមមាន  អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​ឆបោក​តាម​មធ្យោបាយ​ទូរគមនាគមន៍​។ ផែនការ​សកម្មភាព​ស​ម្រា​ប់​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន រយ​:​ពេល​៥​ឆ្នាំ​បន្ត ​និង ផែនការ​ការងារ​សម្រាប់​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​ឆ្នាំ​២០១៩ រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួង​សន្តិសុខ​សាធារណៈ​។​
 
​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៨ កម្ពុជា​បាន​បណ្ដេញ​ជនជាតិ​ចិន​ប្រមាណ ៧០០ នាក់ ចេញពី​កម្ពុជា​។ ការឃាត់ខ្លួន​ជនជាតិ ចិន ចុងក្រោយ គឺ​ចំនួន ១៦៨ នាក់ កាលពី​ថ្ងៃទី​២៧ មីនា ក្នុង​ខេត្ត សៀមរាប ពីបទ​បើក​ការ​ភ្នាល់​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត​៕ 


 

© រក្សាសិទ្ធិដោយ thmeythmey.com