ជាតិ
ក្រសួង​ការងារ​ឲ្យ​កម្មករនិយោជិត​ឈប់សម្រាក​៤​ថ្ងៃ​នា​ចូលឆ្នាំ​ខ្មែរ​
31, Mar 2019 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវ​: បានប្រកាស ថ្ងៃ​ឈប់សម្រាក​សម្រាប់​បុណ្យ ចូលឆ្នាំ​ខ្មែរ រយ​:​ពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៧ ខែមេសា​។  នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ កាលពី​ថ្ងៃទី​២៩ ខែមីនា​។

 
​ក្រសួង​ការងារ បានបញ្ជាក់​បន្ថែមថា ករណី​ចាំបាច់​បំផុត​ដែល​សហគ្រាស និង​គ្រឹះស្ថាន មិនអាច បញ្ឈប់ សកម្មភាព​ការងារ​របស់ខ្លួន​បាន​ក្នុងឱកាស បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ម្ចាស់ ឬ​នាយក​សហ គ្រាស គ្រឹះស្ថាន ត្រូវ​សម្របសម្រួល​ជាមួយ​កម្មករ និយោជិត​ឲ្យ​មានការ​ស្ម័គ្រចិត្ត ព្រមទាំង បែងចែក​ឲ្យ​មាន​ពេលវេលា និង​ថ្ងៃ​ឈប់សម្រាក​បុណ្យ​បាន​សមស្រប​។ 
 
​កម្មករ និយោជិត​ដែល​ធ្វើការ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ មាន​សិទ្ធិ​ទទួល នូវ​ប្រាក់ បំណាច់​បន្ថែម ដែលមាន​ចំនួន​ស្មើរ​នឹង​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើការ​ធម្មតា​ផងដែរ​។​
 
​សូមជម្រាបថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិ​ជ្ជ​ជីវ​: បាន​អំពាវនាវ​ដល់​សហគ្រាស គ្រឹះស្ថាន គួរ​ចាត់តាំង​ឲ្យ​មានការ​លេងល្បែង​ក​ម្សា​ន នានា នៅតាម​សហគ្រាស គ្រឹះស្ថាន​របស់ខ្លួន ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដើម្បី​លើកទឹកចិត្ត​ដល់ក​ម្មករ និយោជិត​ក្នុងឱកាស បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com