ជាតិ
រោងចក្រផលិតទឹកស្អាតនៅកំពត ដែលជប៉ុនជួយ ២៦លានដុល្លារនឹងត្រូវសម្ពោធនៅដើមខែមេសា
× កំពត៖ ខេត្តកំពតនឹងសម្ពោធរោងចក្រផលិតទឹកស្អាតមួយទៀតជាផ្លូវការ នៅថ្ងៃទី២ខែមេសាខាងមុខនេះ។ មុនមានគម្រោងថ្មីនេះ ខេត្តកំពតមានមានរោងចក្រផលិតទឹកស្អាតមួយដែលជាគម្រោងផ្ដល់ហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
រោងចក្រផលិតទឹកស្អាតថ្មីនេះ ត្រូវបានផ្ដល់ជំនួយកសាងដោយជប៉ុនក្នុងទឹកប្រាក់ ២៦លានដុល្លារអាមេរិក ដែលបានបញ្ចប់ការសាងសង់កាលពីខែសីហាឆ្នាំ២០១៨។ រោងចក្រនេះមានសមត្ថភាពផលិត៧០០០ម៉ែត្រគីបក្នុងមួយថ្ងៃ។ បើបូកនឹងរោងចក្រដែលមានស្រាប់ សមត្ថភាពផ្គង់ផ្គង់ទឹករបស់រដ្ឋក្នុងខេត្តមួយនេះនឹងឡើងដល់ ១៣០០០ម៉ែត្រគីប។
បន្ទាប់ពីគម្រោងថ្មីនេះដាក់ដំណើរការ សព្វថ្ងៃរដ្ឋាករទឹកខេត្តកំពតបានផ្គត់ផ្គង់ទឹកដល់ពលរដ្ឋចំនួន ៨៨០០គ្រួសារស្មើ ៦៨ភាគរយនៃ ១៣១៣៥គ្រួសារក្នុងតំបន់សេវារបស់រដ្ឋាករទឹក ដែលសំដៅដល់ក្រុងកំពត និង៦ឃុំក្នុងស្រុកទឹកឈូជុំវិញក្រុងកំពត។ បើតាមលោក ទី គាន ប្រធានរដ្ឋាករទឹកស្វយ័តខេត្តកំពត អង្គភាពលោកនឹងពង្រីកការផ្គត់ផ្គង់ឲ្យដល់ចំនួន ៩០ភាគរយត្រឹមឆ្នាំ២០២៣៕
© រក្សាសិទ្ធិដោយ thmeythmey.com