កំណាព្យ
ពីនេះ ពីនោះ
ជីក​អណ្តូង ប្រសើរ​ជាង​ចែក​ទឹក​!
01, Apr 2019 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ


បទ សឹង្ហ​តោ​លេង​កន្ទុយ​

​ព្រែក​អូរ​ស្ទឹង សឹង​រីងស្ងួត ​ហួតហែង​ហើយ​
​គ្មាន​សល់​ឡើយ ស្រូវ​ក្នុង​ស្រែ ក្រៃ​ក្រៀមក្រោះ​
​តំបន់​ខ្លះ ប៉ះ​ហ្វូង​សត្វ បាត់បង់​បោះ​
​ជាតិ​ទឹក​ខ្សោះ អស់​សំណាប ដាប​ដួល​ដី​។​
 
​អែល​នី​ណូ​ ​ប្តូរ​មេឃ​ក្តៅ  ហៅ​ហិនហោច​
​ទឹក​ផឹក​ស្រោច ហោច​ហួត​ហៅ ក្តៅ​ក្តាំ​ក្តី​
​សម្តេច​ផ្តាំ ត្រឹម​ចែក​ទឹក ហើយ​ហាក់​ហី​
​មិន​គ្រប់​អី មន្ត្រី​ត្រូវ ជួយ​ចាត់ចែង​។​
 
​ជីក​អណ្តូង គ្រោង​ជីក​ស្រះ ស្រួល​ស្រង់​ស្រោច​
​ផ្តល់​ប្រយោជន៍ បានយូរ​ថ្ងៃ ថ្លៃថ្លា​ថ្លែង​
​ជីក​ប្រឡាយ កាយ​ប្រឡង់ បើក​បាន​បែង​
​ចុះជួយ​ស្តែង រាស្ត្រ​លែង​ក្តៅ ដៅ​ដាំ​ដុះ​។​
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com