ជាតិ
សេដ្ឋកិច្ច
សម្តេច​ ហ៊ុន សែន លើកទឹក​ចិត្តពលរដ្ឋឲ្យ​មាន​វប្បធម៌​បង់ពន្ធ
01, Apr 2019 , 8:49 am        
រូបភាព
ដោយ: ថ្មីៗ
នា​ពិធី​ចែកសញ្ញាបត្រ​ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅកោះពេជ្រ​នាព្រឹកថ្ងៃចន្ទ ទី១ ខែមេសា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន​ លើក​ឡើង​សារជាថ្មី​ម្តងទៀតទាក់ទង​នឹង​ចំណូល​របស់រដ្ឋាភិបាល​កម្ពុជាទាំងសារពើពន្ធ និងមិន​សារពើពន្ធ ក្នុងនោះដូចជាផ្នែកពន្ធដារ ពន្ធគយ អង្គរ អាកាសចរណ៍ និង​វិស័យ​ផ្សេងៗទៀត។



ជាមួយ​គ្នានេះ​ផងដែរ សម្តេច​បាន​លើក​ឡើង​ថា នេះជាដំណាក់កាល​ដែលពលរដ្ឋត្រូវ​បំពេញ​កាតាព្វកិច្ចបង់ពន្ធ។ បើ​តាមសម្តេច វប្បធម៌​បង់ពន្ធ​ជាផ្នែកមួយ​ដ៏សំខាន់​នៃការលូត​លាស់​របស់​ប្រទេសជាតិ ដោយពន្ធ​ទាំងនោះ នឹងត្រូវបម្រើទៅ​វិញ​ក្នុង​វិស័យ​អប់រំ សុខាភិបាល និងវិស័យនានា។

សម្តេច​នាយករដ្ឋមន្ត្រី​បាន​បន្ថែម​ថា សម្តេច​មិន​ចង់ឲ្យមាន​ការតម្លើងពន្ធ​អ្វីឡើយ ដោយគ្រាន់តែប្រមូល​ពន្ធ​អ្វី​ដែលមាន​ស្រាប់ទៅ​បានហើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com