ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តាមពិតទៅ ផ្លែ​សាវម៉ាវ​ល្អ​ចំ​ពោ​ហ​សុខភាព​បែបនេះ​សោះ​!!!
02, Apr 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ផ្លែ​សាវម៉ាវ​មាន​ប្រភព​ដើមពី​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ឈ្មោះ​របស់​វា​នេះដែរ​ត្រូវបាន​គេ​ប្រែ​ថា សក់ ឬ​រោម​។ ទោះបីជា​យ៉ាងណាក៏ដោយ មិនសូវមាន​នរណា​ដឹង​ច្រើន​អំពី​អត្ថប្រយោជន៍​របស់​ផ្លែ​សាវម៉ាវ​នេះ​ទេ​។


 
​ប្រភព​នៃ​ជាតិ​ដែក​
 
​ផ្លែ​សាវម៉ាវ​គឺជា​ប្រភព​ដ៏​ល្អ​មួយ​របស់​ជាតិ​ដែក ដែល​ជួយ​កែសម្រួល​ដល់​ចំនួន​អុកស៊ីសែន​ក្នុង​រាងកាយ​។ ជាតិ​ដែក​មាន​សារៈសំខាន់​ណាស់​ក្នុង​រាងកាយ​មនុស្ស ជាពិសេស​ក្នុងការ​បង្កើតជា​អេ​ម៉ូ​គ្លូ​ប៊ី​ន សម្រាប់​ដឹកនាំ​អុកស៊ីសែន​ពី​សួត ទៅ​ជាលិកា​ផ្សេងៗ​ទៀត​។ ការ​កង្វះ​ជាតិ​ដែក អាច​នាំ​ឲ្យ​កើត​ជំងឺ​ជាច្រើន​ដូចជា ជំងឺ​កង្វះ​គ្រាប់​ឈាម​ដែល​នាំ​ឲ្យ​អស់កម្លាំង និង​វិលមុខ​ធ្ងន់ធ្ងរ​។ 

​ជួយ​ឲ្យ​មាន​កម្លាំង​
 
​ផ្លែឈើ​នេះ​សម្បូរ​ទៅដោយ​កាបូ​អ៊ី​ដ្រា​ត និង​ប្រូតេអ៊ីន​ដែល​អាចជួយ​ឲ្យ​អ្នកមាន​កម្លាំង​ជាប់​បានយូរ​។ ជាតិ​ទឹក​ដ៏​ច្រើន​របស់​ផ្លែឈើ​មួយ​នេះ​ក៏​ជួយ​បំបាត់​អាកា​រៈ​ស្រេកទឹក និង​បង្ការ​ការ​អស់កម្លាំង​ដែរ​។ វា​ស័ក្តិសម​បំផុត​សម្រាប់​អ្នករត់​កីឡា និង​លេង​កីឡា​ផ្សេងៗ​ទៀត​។ 

​ពង្រឹង​សុខភាព​ឆ្អឹង​
 
​ផ្លែ​សាវម៉ាវ​សម្បូរ​ទៅដោយ​សារធាតុ​ផូស្វ័រ កាលស្យូម និង​ដែក​។ វា​ក៏​ជួយ​ពង្រឹង​ដល់​សុខភាព​ឆ្អឹង​ផងដែរ​។ ឆ្អឹង​ដែលមាន​សុខភាព​ល្អ​ក៏​នាំ​ឲ្យ​មានការ​លូតលាស់​ទៀងទាត់ និង​បន្ថយ​ការបាក់​បែក​ឆ្អឹង និង​ជំងឺ​ឆ្អឹង​ផ្សេងៗ​ទៀត​។
 
​មាន​ជាតិ​សរសៃ​ខ្ពស់​
 
​ផ្លែ​សាវម៉ាវ​មាន​កាឡូរី​ទាប និង​ជាតិ​សរសៃ​ខ្ពស់​។ ផ្លែឈើ​មួយ​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ឆ្អែត​បានយូរ​ដោយសារតែ​វា​មាន​ជាតិ​ទឹក និង​សរសៃ​ខ្ពស់ ដូច្នេះ​វា​ពិតជា​គ្រប់គ្រង​ចំណង់​អាហារ​បាន​យ៉ាង​ល្អ ព្រមទាំង​ជំនួយ​ដល់​ការ​សម្រក​ទម្ងន់​ទៀត​។​
 
​បញ្ចេញ​កាកសំណល់​ពី​តម្រងនោម
 
​សាវម៉ាវ​មាន​សារធាតុ ផូស្វ័រ ដែលមាន​ប្រយោជន៍​ក្នុងការ​បញ្ចេញ​កាកសំណល់​ពី​តម្រងនោម​។ ផូស្វ័រ​នេះដែរ​ក៏មាន​សារៈសំខាន់​សម្រាប់​ការជួសជុល បង្កើត និង​ថែរក្សា​កោសិកា និង​ជាលិកា​រាងកាយ​។ 
 
​ជួយ​ដល់​ការថែរក្សា​សក់​
 
​ផ្លែ​សាវម៉ាវ​ជួយ​ដល់​ការពង្រឹង​សុខភាព​សក់​របស់​អ្នក​។ ល្បាយ​ដែល​ធ្វើ​ចេញពី​ស្លឹក​របស់​វា​ត្រូវបាន​គេ​ស្គាល់​ថា​អាច​ផ្តល់​ជា​ជីវជាតិ​ដល់​សក់​បាន​យ៉ាង​ល្អ​។​
 
​ស្បែក​កាន់​តែមាន​សុខភាព​ល្អ​
 
​ផ្លែ​សាវម៉ាវ​ជួយ​បង្គ្រប់​ជាតិ​ទឹក​ដល់​ស្បែក និង​ផ្តល់​ភាព​ទន់​រលោង​ដល់​ស្បែក​ដែរ​។ នេះ​ដោយសារតែ​វា​មាន​ជាតិ​ទឹក​ច្រើន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com