ជាតិ
២៥ខេត្ត/រាជធានី
រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​វប្បធម៌ បង្ហាញ​ឆន្ទៈ​រួមចំណែក​អភិរក្ស​សត្វ​ដំរី​
01, Apr 2019 , 4:24 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ​ដើម្បី​ជួយ​ទ្រទ្រង់​និង​ការពារ​សត្វ​ដំរី​ខ្មែរ សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា បានរៀបចំ​កម្មវិធី​រាត្រី​សប្បុរសធម៌ កាលពី​ថ្ងៃទី​៣១ មីនា​ម្សិលមិញ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ លោក ខៀវ កា​ញ៉ា​រី​ទ្ធ​, រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា រួមទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​រាប់រយ​នាក់​ចូលរួម​ផងដែរ​។ ព្រឹត្តិការណ៍​រាត្រី​សប្បុរសធម៌​នេះ បាន​បញ្ចាំង​វីដេអូ​ខ្លី​ស្តីពី​ការអភិរក្ស​សត្វ​ដំរី​អៃ​រាវ​ត្តា​, ការបង្ហាញ​ក្បាច់គុណ​ល្បុក្កតោ​, ការដេញថ្លៃ​គំនូរ​របស់​វិចិត្រករ​៖ លោក ឯម រាម​, លោក ឈឹម សុធី​, លោក នូ សារី និង​ក្រុម​យក្សា រួមទាំង​ការបង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ដែល​ច្នៃ​ពី​ក្រណាត់​ជនជាតិដើម​ភាគតិច​ផងដែរ​។​

 
នៅក្នុងកម្មវិធីរាត្រីសប្បុរធម៌ រដ្ឋមន្ត្រីទាំងពីរ រួមទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាច្រើននាក់ទៀត បានបង្ហាញចំណាប់អារម្មណ៍និងឆន្ទៈ រួមទាំងបានចំណាយថវិកាផ្ទាល់ខ្លួនមួយចំនួន ដើម្បីចូលរួមចំណែកជួយទ្រទ្រង់និងការពារសត្វដំរីខ្មែរចំនួន៤ក្បាលនៅខេត្តរតនគិរី​ ដែលសមាគមអភិរក្សដំរីអៃរាវត្តា កំពុងយកចិត្តទុកដាក់អភិរក្សដំរីទាំងនោះកុំឲ្យផុតពូជ។ ​

រាត្រី​សប្បុរសធម៌​ដើម្បី​បន្តសកម្មភាព​អភិរក្ស​«​បុក​វ៉ា​, បាក់​ម៉ៃ​, ខាំ​សែន​និង​អ៊ី​កែវ​» ដែលជា​សត្វ​ដំរី​ទាំង​៤​ក្បាល​នៅ​រតនគិរី ប្រារព្ធ​​នៅ​សណ្ឋាគារ Le Royal Raffles រាជធានី​ភ្នំពេញ​។ សូ​ម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​រាត្រី​សប្បុរសធម៌​កាលពី​យប់​ថ្ងៃទី​៣១ មីនា​ម្សិលមិញ ដូចតទៅ​៖































© រក្សាសិទ្ធិដោយ thmeythmey.com