អត្ថបទពាណិជ្ជកម្ម
Cam-Asean ចាប់ដៃ​ជាមួយ TEEC Australia pty.Ltd ដើម្បី​នាំយក​បទពិសោធន៍​រៀន​បែប E-Learning ដំបូង​គេ​នៅ​កម្ពុជា​
01, Apr 2019 , 4:53 pm        
រូបភាព
ដោយ:
​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន ហៅ​កាត់​ថា Cam-Asean បាន​ចុះហត្ថលេខា​ជាមួយ Teec Australia pty. Ltd ដើម្បី​ដាក់​បង្ហាញ​ទម្រង់ E- Learning ដំបូងបង្អស់​នៅ​កម្ពុជា​ជា​ផ្លូវការ​។ កម្មវិធី​ចុះហត្ថលេខា​នេះ ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ Sunway ក្រោម​វត្តមាន​លោក ស៊ា​ង សុ​បញ្ញា អគ្គនាយក​Cam-Asean,​លោក Russ Emmerson នាយក​ប្រតិបត្តិ  Teec Australia pty. Ltd និង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​ផ្សេងទៀត​។​
 
​តាមរយៈ​ការចុះ​ហេ​ត្ថ​លេខា​ជាមួយ Teec Australia pty. Ltd នេះ Cam-Asean នឹង​នាំយកមក​នូវ​បទពិសោធន៍​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា ជាមួយនឹង​បច្ចេកវិទ្យា​ក្នុង​ការរៀន​តាមបែប​ទ​ម្រ​ង់ E-Learning​។​


 
E-Learning របស់ Cam-ASEAN គឺជា​ទម្រង់​មួយ​ដែល​អនុញ្ញាត​ឲ្យ​សិស្ស​ចូលទៅ​រៀនសូត្រ​តាមរយៈ​វេ​ប​សាយ​របស់​សាលា Cam-ASEAN ក្នុង​គោលដៅ​បំពាក់បំប៉ន​ចំណេះដឹង​ភាសា​អង់គ្លេស​។ សម្រាប់​ការសិក្សា​ទម្រង់​បែបនេះ សាលា​ផ្តល់​ឲ្យ​នូវ​វគ្គ​សិក្សា​ជាច្រើន​មុខ​ខុសៗ​គ្នា រួមមាន វគ្គ​សិក្សា​ភាសា​អង់គ្លេស​ទូទៅ​, ជំនួញ និង​អង់គ្លេស​កម្រិត​ខ្ពស់​។ 




 
​លោក Russ Emmerson បានលើកឡើង​ក្នុង​ពិធី​ចុះហត្ថលេខា​នោះ​ថា ទម្រង់ E-Learning មាន​ភាព​ពិសេស​ជាង​ទម្រង់​ដទៃទៀត ព្រោះថា​វា​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកមាន​បំណង​រៀន ក្នុងការ​ជ្រើសរើស​វគ្គ​សិក្សា​ដែល​ខ្លួន​ពេញចិត្ត ទៅតាម​សមត្ថភាព​របស់​ពួកគេ​។ 




 
​មុខវិជ្ជា​ដែល​ពេញនិយម​មួយ​របស់​យើង គឺ​«​ភាសា​អង់គ្លេស​បែប​អនុវត្ត​»  ឬ «Practical English»​។ សម្រាប់​វគ្គ​សិក្សា​នេះ  សិស្ស​អាច​សិក្សា​វា​តាម​ពីរបែប  ដោយ​ទីមួយ​គឺ​តាមបែប «​វគ្គ Blended Learning» ឬ តាមបែប « វគ្គ E-learning »​។ វគ្គ E-Learning គឺ​ត្រូវ​រចនា​ឡើង​ដើម្បី​ការសិក្សា​របស់ខ្លួន​ឯង​។ វគ្គ​នេះ គឺ​សម្រាប់​សិស្ស​ដែល​ចង់​សិក្សា​ក្នុង​ម៉ោង​ផ្ទាល់ខ្លួន​របស់​ពួកគេ អាច​នៅផ្ទះ ឬ​គ្រប់​ទីកន្លែង ដែល​ពួកគេ​ជ្រើសរើស​ក្នុងការ​សិក្សា​។ ចំណែកឯ វគ្គ Blended Learning បូក​បញ្ចូល​គ្នា​រវាង E-Learning ជាមួយនឹង​ការសិក្សា​នៅក្នុង​ថ្នាក់​។ 




 
​បើតាម​លោក Emmerson   សិស្ស​អាច​ទទួល​សញ្ញាបត្រ​ពី​ការសិក្សា E-Learning នេះ ក្រោយពេល​ពួកគេ​បញ្ចប់​វគ្គ​សិក្សា​។ ជាធម្មតា ពិន្ទុ​ជាប់​គឺមាន​ចំនួន ៦៥ ភាគរយ​សម្រាប់​មេរៀន​នីមួយៗ​។ អ្វីដែល​ពិសេស​នោះ សិស្ស​អាច​ត្រឡប់​ទៅ​រៀន​មេរៀន​ប៉ុន្មាន​ដង​ក៏បាន តាម​ដែល​ពួកគេ​ចង់ ដូច្នេះ​ពួកគេ​អាច​ពង្រឹង​ពិន្ទុ​៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com