ជាតិ
សង្គមជាតិ
មន្ត្រី អាច​បើក​ប្រាក់ខែ​ពេញ​នៅមុន​ចូលឆ្នាំ បូក​នឹង​ប្រាក់ឧបត្ថម្ភ​៥​ម៉ឺន​រៀល​ទៀត​
01, Apr 2019 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​និវត្តជន អាច​បើក​ប្រាក់ខែ​ពេញ​មួយខែ​តែម្តង នៅមុន​ចូលឆ្នាំ​ខ្មែរ ដែល​នឹង​មកដល់​នៅ​ពាក់​ខែ​មែ​សា​នេះ​។ សម្តេចនាយក​រដ្ឋមន្ត្រី លើកឡើងថា ការសម្រេច​បែបនេះ គឺ​ដើម្បី​ឲ្យ​មន្ត្រីរាជការ មាន​ប្រាក់​គ្រប់គ្រាន់ សម្រាប់​ចាយ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​។

 
​តាម​ធម្មតា មន្ត្រីរាជការ ត្រូវ​បើក​ប្រាក់ខែ​ពីរដង​ក្នុង​មួយខែ (​បើក​ពាក់កណ្តាល​ម្តង​)​។ តែ រដ្ឋាភិបាល ខ្លាច​ពួកគេ មិនមាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ចាយ​ចូលឆ្នាំ ទើប​សម្រេច​ឲ្យ​បើកប្រាក់​ខែ​ពេញ ក្នុង​ខែមេសា​នេះ​។ លើសពីនេះ ពួកគេ នៅ​ទទួលបាន​ប្រាប់​ឧបត្ថម្ភ​៥​ម៉ឺន​រៀល​បន្ថែមទៀត​។  
 
​សំឡេង​នាយករដ្ឋមន្ត្រី ដែល​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា នា​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩៖


 

Tag:
 ហ៊ុន សែន​
  មន្ត្រីរាជការ​
  ប្រាក់ខែ​
  ចូលឆ្នាំ​
© រក្សាសិទ្ធិដោយ thmeythmey.com