គន្ធបុប្ផា​៖ កុមារ​ជាង​៣,៥​ពាន់​នាក់ កើត​គ្រុនឈាម ដែល​កើន​ជិត​៥​ដង បើ​ធៀប​នឹង​៣​ខែ​ឆ្នាំមុន​
ជាតិ
សង្គមជាតិ
គន្ធបុប្ផា​៖ កុមារ​ជាង​៣,៥​ពាន់​នាក់ កើត​គ្រុនឈាម ដែល​កើន​ជិត​៥​ដង បើ​ធៀប​នឹង​៣​ខែ​ឆ្នាំមុន​
01, Apr 2019 , 10:39 pm        
រូបភាព
​ក្នុង​រយៈពេល​៣​ខែ​នៃ​ដើមឆ្នាំ​២០១៩​នេះ មាន​កុមារ​កម្ពុ​ជាជាង​៣,៥​ពាន់​នាក់ ដែល​កើត​ជំងឺគ្រុនឈាម និង​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

 
​មន្ទីរពេទ្យ​គន្ធបុប្ផា បញ្ជាក់ថា រយៈពេល​៣​ខែ​នេះ បើ​ប្រៀបធៀប​នឹង​រយៈពេល​៣​ខែ​នៃ​ឆ្នាំ​២០១៨ ជំងឺគ្រុនឈាម ដែល​កើត​លើ​កុមារ បាន​កើនឡើង​ជិត​៥​ដង​ឯណោះ​។ មន្ទីរពេទ្យ​គន្ធបុប្ផា បន្តថា កុមារ​ជាង​៤,៣​ម៉ឺន​នាក់ មាន​ជំងឺ​ធ្ងន់ៗ ដែល​ចំនួន​នេះ​កើនឡើង​១០​ភាគរយ​។ បើតាម​មន្ទីរពេទ្យ​នេះ កុមារ​ជាង​៦,៤​ពាន់​នាក់ ទទួលបាន​ការវះកាត់ ដោយ​ក្នុងនោះ មាន​ជិត​២០០​នាក់ បាន​វះកាត់​បេះដូង​។​
 
​ក្នុង​រយៈពេល​៣​ខែ​នេះ កុមារ​សរុប មាន​ជាង​២,៣​សែន​នាក់ ដែល​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយ​ក្នុងនោះ មាន​០,២៧ ភាគរយ (​ជាង​៦០០​នាក់​) បានទទួល​មរណភាព​។ នេះ​បើតាម​របាយការណ៍​ដដែល​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com