ជាតិ
សង្គមជាតិ
៣​ខែ មហាផ្ទៃ ដកហូត​ឯកសារ​មិន​ប្រក្រតី ពី​បរទេស​ជិត​២​ម៉ឺន​គ្រួសារ​
01, Apr 2019 , 11:19 pm        
រូបភាព
នាយ​ឧត្តម​សេនីយ៍​ ​គៀត ច័ន្ទថារិទ្ធ​ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ រូបពី VOA
នាយ​ឧត្តម​សេនីយ៍​ ​គៀត ច័ន្ទថារិទ្ធ​ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ រូបពី VOA
​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​ដកហូត​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី​ជាង​៣,៥​ម៉ឺន​ឯកសារ ពី​ជនបរទេស​ប្រមាណ​១,៩​ម៉ឺន​គ្រួសារ ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​កិច្ចប្រជុំ​បូកសរុប​ការងារ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ពី​ជនបរទេស​។​

 
​របាយការណ៍ បាន​បង្ហាញថា ក្នុង​រយៈពេល​៣​ខែ​នេះ ជនអន្តោប្រវេសន៍ ដែល​បានដាក់​ពាក្យសុំ​ប្រកាស​ទទួលស្គាល់​និង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ មាន​ជាង​៧,៥​ម៉ឺន​នាក់​។ ជនបរទេស ដែល​កាន់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី នៅសល់​ជាង​៥​ពាន់​ឯកសារ ដែល​មិនទាន់​ដកហូត​។  
 
​គួរ​បញ្ជាក់ថា ពី​ឆ្នាំ​២០១៤ ដល់ ឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ បាន​ចាប់​និង​បណ្ដេញ​ជនបរទេស​ខុសច្បាប់​ប្រមាណ​១,៤​ម៉ឺន​នាក់ ដោយ​ក្នុងនោះ មាន​៩១​សញ្ជាតិ ដែល​
​ជនជាតិ​វៀតណាម មាន​ច្រើនជាងគេ រហូតដល់​ទៅជា​ង​១,១​ម៉ឺន​នាក់​៕ 
 

Tag:
 បរទេស​ខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com