ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន បញ្ជាឲ្យលោក ចម ប្រសិទ្ធ ដឹកនាំប្រជុំអន្តរក្រសួង សាងសង់ទំនប់ទឹកប្រៃ
× ភ្នំពេញ៖ ពីពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តកំពត នៅព្រឹកថ្ងៃទី២ មេសា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើគម្រោងសាងសង់ទំនប់បង្ហៀរទប់ស្កាត់ទឹកប្រៃ ហូរចូលតំបន់ទឹកសាប។ ការបញ្ជារបស់សម្ដេច ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីពាក់ព័ន្ធ សាចទឹកដាក់គ្នាជុំវិញការងារនេះទៅវិញទៅមក។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ ត្រូវដឹកនាំលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រជុំលើកិច្ចការនេះ។ ហើយបើកិច្ចប្រជុំនេះ មិនមានការសម្រេចណាមួយនោះ ភារកិច្ចសាងសង់នឹងត្រូវប្រគល់ឲ្យរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ជាសាងសង់វិញ។ នេះបើតាមសម្ដេច ហ៊ុន សែន។
Tag:
ហ៊ុន សែន
ចម ប្រសិទ្ធិ
សាយ សំអាល
ស៊ុយ សែម
ទឹកស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com