ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
«App វាក្យសព្ទ​ច្បាប់​»​ជាង​១​ពាន់​ពាក្យ ផ្ដល់​ភាពងាយស្រួល​និង​ចំណេញ​ពេល​ដល់​សិស្ស​និស្សិត​
02, Apr 2019 , 10:06 am        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​លើកកម្ពស់​ការស្រាវជ្រាវ​និង​ផ្ដល់​ភាពងាយស្រួល​ដល់​សិស្ស​និស្សិត​ក្នុងការ​ស្វែងរក​និយមន័យ នៃ​ពាក្យ​បច្ចេកទេស​ដែល​ទាក់ទង​នឹង​ច្បាប់ សមាគម​សាលា​ត្រាជូ បាន​បង្កើត​កម្មវិធី​ទូរស័ព្ទដៃ​ថ្មី​មួយ គឺ «​វាក្យសព្ទ​ច្បាប់​អេឡិចត្រូនិក​» ឬ « Traju Lexicon»​។  វាក្យសព្ទ​ច្បាប់​នេះ មាន​ពាក្យ​គន្លឹះ​ចំនួន ១៤៨១​ពាក្យ ដែល​ចងក្រង​ដោយ​ក្រុមនិស្សិត​ច្បាប់​នៃ​សមាគម​សាលា​ត្រាជូ​។​



​នៅ​ថ្ងៃទី​១ ខែមេសា ម្សិលមិញ សមាគម​សាលា​ត្រាជូ បានដាក់​ឲ្យ​បាន​ប្រើប្រាស់​សាកល្បង​នូវ​កម្មវិធី​ទូរស័ព្ទ «​វាក្យសព្ទ​ច្បាប់​អេឡិចត្រូនិក​» ឬ «Traju Lexicon»​។ កម្មវិធី​ទូរស័ព្ទដៃ​នេះ អាច​ដោ​ន​ឡូត​បាន​នៅក្នុង App Store និង Play Store ។ 
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក ទី ហ្សា​និ​ត ប្រធាន​សមាគម​សាលា​ត្រាជូ​ដូចតទៅ​៖ 

 

​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ទី ហ្សា​និ​ត ប្រធាន​សមាគម​សាលា​ត្រាជូ បាន​បញ្ជាក់ថា «​វាក្យសព្ទ​ច្បាប់​អេឡិចត្រូនិក​» ឬ «Traju Lexicon» ជា​គម្រោង​ថ្មី​មួយ​របស់​សមាគម​សាលា​ត្រាជូ ដែល​បាន​រចនា​ឡើង ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​និយមន័យ​នៃ​ពាក្យ​បច្ចេកទេស​ច្បាប់​នីមួយៗ និង​ចូលរួម​លើកកម្ពស់​ការសិក្សា​ស្រាវជ្រាវ​ច្បាប់​នៅ​កម្ពុជា​។ បើតាម​ប្រធាន​សមាគម​សាលា​ត្រាជូ​រូបនេះ ក្នុងដំណាក់កាល​ដំបូង​វាក្យសព្ទ​ច្បាប់​នេះ មាន​ពាក្យ​គន្លឹះ​ច្បាប់​ចំនួន ១៤៨១​ពាក្យ ដែល​ដកស្រង់​ចេញពី​ឯកសារ​ច្បាប់​ផ្សេងៗ​។ 
 
​កម្ម​វី​ធី​ទូរ​សព្ទ​ដៃ​នេះ នឹង​ចំណេញ​ពេលវេលា​ដល់​និស្សិត​និង​សាធារណជន ដែល​ចង់ដឹង​ពី​ពាក្យ​គន្លឹះ​និង​និយមន័យ​នៃ​ច្បាប់​។ ដោយឡែក ការបង្កើត​វាក្យសព្ទ​ច្បាប់​នេះ មាន​ផល​លំបាក​សម្រាប់​សមាគម​សាលា​ត្រាជូ ប៉ុន្តែ ការដកស្រង់​និង​ចងក្រង​នេះ កើតចេញពី​ការស្ម័គ្រចិត្ត​របស់​ក្រុមនិស្សិត​ច្បាប់​នៃ​សមាគម​សាលា​ត្រា​ជូន​។ 

សូមបញ្ជាក់ថា «​វាក្យសព្ទ​ច្បាប់​អេឡិចត្រូនិក​» ត្រូវបាន​រៀបរៀងឡើង តាមរយៈ​ការប្រមូលផ្តុំ​និង​ចងក្រង​ឡើងវិញ​នូវ​សទ្ទានុក្រម​និង​បទដ្ឋាន​មួយចំនួន ដែល​ក្នុងនោះ​មានដូចជា​៖ សន្ទានុក្រម​ពាក្យ​ច្បាប់​ខ្មែរ​, អង់គ្លេស​, បារាំង​, ផ្នែក​រដ្ឋប្បវេណី​និង​នីតិវិធី​រដ្ឋប្បវេណី ដែល​ត្រូវ​បានរៀបចំ​ដោយ​គណៈកម្មការ​បណ្ឌិត្យ​សភា​ទទួលបន្ទុក​អនុម័ត​ពាក្យ​ច្បាប់​និង​បោះផ្សាយ​ដោយ​ទីស្ដីការគណៈរដ្ឋមន្ត្រី​នៅ​ឆ្នាំ​២០០៧​។ កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជា​ធិ​បេ​តយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ២០១០-២០១៩ នា​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១០​។ ឧបសម្ព័ន្ធ​៣ នៃ​កម្មវិធី​ជាតិ​កំណែទម្រង់រដ្ឋបាល​សាធារណៈ ២០១៥-២០១៨ បានទទួល​ការឯកភាព​ពី​គណៈរដ្ឋមន្ត្រី​ក្នុងសម័យ​ប្រជុំ​ពេញអង្គ នា​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៥​។ សន្ទានុក្រម​ពាក្យ​ច្បាប់ ខ្មែរ​-​អង់គ្លេស​-​បារាំង ផ្នែក​ក្រមព្រហ្មទណ្ឌ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ គណៈកម្មការ​បណ្ឌិត្យសភា​ទទួលបន្ទុក​អនុម័ត​ពាក្យ​ច្បាប់ រក្សា​សិទ្ធិ​បោះ​ពុ​ម្ភ​លើក​ទី​១ ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ឆ្នាំ​២០១១​។ សទ្ទានុក្រម នៃ​វិធាន​ផ្ទៃក្នុង​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​វិសោធនកម្ម​លើក​ទី​៩) នៅ​ថ្ងៃទី ១៦ ខែមករា ឆ្នាំ​២០១៥៕

© រក្សាសិទ្ធិដោយ thmeythmey.com