អន្តរជាតិ
ប្រធានាធិបតីអាល់ហ្សេរីនឹងចុះចេញពីមុខតំណែងនៅខែនេះ
× ការិយាល័យរបស់លោកប្រធានាធិបតីអាល់ហ្សេរីបាននិយាយថា មេដឹកនាំដែលកាន់អំណាចយូរឆ្នាំ គឺ លោក Abelaziz Bouteflika នឹងចុះចេញពីតំណែង នៅថ្ងៃទី២៨ ខែមេសា នៅពេលចប់អាណត្តិរបស់លោក។
សេចក្តីប្រកាសព័ត៌មានអំពីការលាឈប់ពីតំណែងនេះ ត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ APS កាលពីថ្ងៃចន្ទ។ សេចក្តីប្រកាសព័ត៌មាននោះ បាននិយាយ ថាលោក Bouteflika នឹងធានាពីនិរន្តរភាពនៃស្ថាប័នរដ្ឋ នៅមុនពេលលោកចុះចេញពីតំណែង។
ពលរដ្ឋអាល់ហ្សេរីមួយចំនួនធំបានធ្វើបាតុកម្មប្រឆាំងនឹងលោកប្រធានាធិបតីកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយទាមទារថា លោកប្រធានាធិបតីមិនត្រូវស្វែងរកការកាន់អំណាចជាថ្មី ហើយនឹងត្រូវលាឈប់ពីតំណែងដែលលោកបានកាន់កាប់តាំងពីឆ្នាំ១៩៩៩មក។
លោក Bouteflika មានអាយុ៨២ឆ្នាំ ហើយត្រូវគេដឹងថាមានសុខភាពមិនល្អ។
ប្រទេសអាល់ហ្សេរីបានដាក់ការបរិច្ឆេទថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី១៨ ខែមេសា៕
© រក្សាសិទ្ធិដោយ thmeythmey.com