ជាតិ
ស្ថាបត្យករ​ជួសជុល​ប្រាសាទបាយ័ន​៖ «​យើង​រក្សា​រូបភាព​ដើម​នៃ​សំណង់​ប្រាសាទ​ជា​ចាំបាច់​»
02, Apr 2019 , 7:19 pm        
រូបភាព
ដោយ:
​សៀមរាប​៖ ជប៉ុន​បានផ្ដល់​ជំនួយ ពិសេស​លើ​ផ្នែក​បច្ចេកទេស សម្រាប់​ការជួសជុល​ប្រាសាទបាយ័ន ចាប់ពី​ឆ្នាំ​១៩៩៤ ដោយ​បែង​ចែកជា​ដំណាក់កាលៗ​។ គម្រោង​ចុងក្រោយ​នេះ គឺ​ចាប់ផ្ដើម​អនុវត្ត​ពី​ពាក់កណ្ដាល​ឆ្នាំ​២០១៨ ដល់​ពាក់កណ្ដាល​ឆ្នាំ​២០២០ ពោល​គឺមាន​រយៈពេល​៣​ឆ្នាំ​។ គម្រោង​ថ្មី​សម្រាប់​ការជួសជុល​ប្រាសាទបាយ័ន​នេះ គឺ​ធ្វើការ​កែលម្អ​សោភ័ណភាព និង​សុវត្ថិភាព​ជ្រុង​របាំ​ឦសាន ដោះស្រាយ​ភាព​បំណែក​ប្រេះ​នៃ​កំពូល​កណ្ដាល​ខាងលើ និង​រក្សា​ចម្លាក់​នៅ​ខាងក្នុង​ប្រាសាទ​។​


 
​ការជួសជុល​កែលម្អ​ប្រាសាទបាយ័ន​នេះ គឺ​ធ្វើយ៉ាងណា​រក្សា​ស្ថិរភាព​ប្រាសាទ ថែរក្សា​ថ្ម​ប្រាសាទ និង​រក្សា​រូបភាព​ដើម​នៃ​សំណង់​ប្រាសាទ​ជា​ចាំបាច់ ដោយ​ចៀសវាង​ការបាត់បង់​រូបភាព​ដើម​។

លោក សឿ សុធី ស្ថាបត្យករ និង​ជា​ប្រធាន​ក្រុមការងារ​ជប៉ុន​-​អប្សរា​សម្រាប់​ការអភិរក្ស​អង្គរ (JASA) អះអាងថា ការជួសជុល​ប្រាសាទ គឺ​ធ្វើ​តែ​លើ​ផ្នែក​ដែល​អាច​ប៉ះពាល់​សុ​ត្ថិ​ភាព​អ្នក​ចូល​ទស្សនា និង​រក្សា​ស្ថិរភាព​ប្រាសាទ​ប៉ុណ្ណោះ ដោយ​ចៀសវាង​ការជួសជុល​ច្រើន​អាច​នាំ​ឲ្យ​ខូចខាត​ភាព​ដើម​ប្រាសាទ​។​
 
​សូម​ស្ដាប់​ការពន្យល់​របស់លោក សឿ សុធី ជុំវិញ​ការ​ជុស​ជុល​ប្រាសាទបាយ័ន ខាងក្រោម​នេះ​៖

















Tag:
 ប្រាសាទបាយ័ន​
  ជួសជុល​ប្រាសាទ​
© រក្សាសិទ្ធិដោយ thmeythmey.com