សម្តេច​ប៉ាប​៖ Messi ជា​កំពូល​កីឡាករ​បាល់ទាត់ ប៉ុន្តែ​មិនគួរ​ហៅ​គាត់​ថា «​ព្រះ​» ឡើយ​
កីឡាអន្តរជាតិ
អន្តរជាតិ
សម្តេច​ប៉ាប​៖ Messi ជា​កំពូល​កីឡាករ​បាល់ទាត់ ប៉ុន្តែ​មិនគួរ​ហៅ​គាត់​ថា «​ព្រះ​» ឡើយ​
02, Apr 2019 , 4:50 pm        
រូបភាព
​មេដឹកនាំ​សាសនា​គ្រិស្ត​កាតូលិក​សម្តេច ប៉ាប ហ្វ្រ​ង់​ស៊ី​ស បាន​ប្រ​ត្តិ​កម្ម​ដោយ​ទទូច​ទៅកាន់​អ្នកគាំទ្រ​ថា​មិនគួរ​ហៅ​កំពូល​កីឡាករ​បាល់ទាត់ Lionel Messi ថា​ជា «​ព្រះ​» ឡើយ​។ ប៉ាប បញ្ជាក់ថា​មានតែ​ព្រះ​ដែល​អាច​ថ្វាយបង្គំ​បាន​ប៉ុណ្ណោះ​ទើប​ហៅថា​ព្រះ​។​


​បុព្វ​ជិត​ដ៏​មាន​ឥទ្ធិពល​អង្ក​នេះ​មានបន្ទូលថា​ការប្រើ​ពាក្យ​ទៅកាន់​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Barcelona បែបនេះ​គឺជា​ការប្រមាថ​ដល់​ព្រះ ហើយ​ស្នើ​អ្នកគាំទ្រ​កុំ​ឲ្យ​ហៅ Messi បែបនេះ​។​
​ឆ្លើយ​នឹង​សំណួរ​ដែឡ​សួរថា​ហេតុអ្វី​មិនគួរ​ហៅ​មនុស្សម្នា​ក់ថា​ជា​ព្រះ​? សម្តេច ប៉ាប បាន​ពន្យល់​នៅលើ​ប៉ុស្តិ៍​ទូរទស្សន៍​អេ​ស្ប៉ា​ញ La Sexta ថា​៖«​បើតាម​ទ្រឹស្ដី ការហៅ​នេះ​ជាការ​ប្រមាថ​ដល់​ពិសិដ្ឋ​ជន​។ យើង​មិនគួរ​និយាយ​បែបនេះ​ទេ​។ ខ្ញុំ​មិន​គោរព​ការហៅ​បែបនេះ​ឡើយ​»​។​
 
​នៅពេល​អ្នកសម្របសម្រួល​កម្មវិធី​ទូរទស្សន៍​លោក Jordi Evole លើកឡើងថា​ខ្លួន​ជឿជាក់ថា Messi គឺជា​ព្រះ​។ សម្តេច ប៉ាប សើច​តិចៗ​ហើយ​ឆ្លើយតប​វិញ​ថា «​ខ្ញុំ​មិន​យល់ស្រប​ទេ​»​។​
«​មនុស្ស​អាច​ហៅ​គាត់ (Messi) ថា​ជា​ព្រះ ត្រឹមតែ​មានន័យថា​«​ខ្ញុំ​ស្រលាញ់​អ្នក​» ប៉ុណ្ណោះ ប៉ុន្តែ​មានតែ​ព្រះ​ពិត​ទេ​ដែល​អាច​ថ្វាយបង្គំ​បាន​។ គាត់​ជា​ព្រះ​បាល់ទាត់​នៅលើ​ទីលាន​។ គាត់​ជា​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ ប៉ុន្ដែ​គាត់​មិនមែនជា​ព្រះ​ទេ​»​។ សម្តេច ប៉ាប បន្ថែម​ដូច្នេះ​។​
   
សម្តេចប៉ាប និង Messi កាលជួបគ្នាលើកដំបូងក្នុងឆ្នាំ២០១៣

​សម្តេច ប៉ាប ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកគាំទ្រ​បាល់ទាត់​ម្នាក់ និង​ជា​សមាជិក​ក្លិប San Lorenzo នៃ​លី​គ​បាល់ទាត់​កំពូល​របស់​អា​ហ្ស​ង់​ទីន​។​
​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ធ្លាប់​ជួប Messi ដែលជា​មិត្ត​រួម​ជាតិ​អា​ហ្ស​ង់​ទីន​ដូចគ្នា​កាលពី​ឆ្នាំ​២០១៣ ហើយ​ថែមទាំង​សរសើរ​ខ្សែប្រយុទ្ធ​វ័យ​៣១​ឆ្នាំនេះ​ថា​ជា​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​បំផុត​ដែល​នាំមុខ Pele, Diego Maradona និង Cristiano Ronaldo​។​
  
 
​អ្នកគាំទ្រ​ក្រុម Barcelona ស្ទើ​ទាំងអស់​តែង​ហៅ Messi ថា «D10S» ដែល​ពាក្យ​នេះ​ធ្លាប់ប្រើ​លើ​លោក Diego Maradona កាល​នៅ​ជា​កីឡាករ ដោយ​ភ្ញា​ប់​ជាមួយ​ពាក្យ​ជា​ភាសា​អេ​ស្ប៉ា​ញ «Dios» ប្រែ​ថា​«​ព្រះ​»៕

 

 




Tag:
 បាល់ទាត់​
  សម្តេច ប៉ាប ហ្វ្រ​ង់​ស៊ី​ស​
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com