ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន៖ ខ្ញុំ មិនទាន់ជេរអាក្រក់ដូចឌូទើតេ ទេ សម្តេច ហ៊ុន សែន និង លោក ឌូទើតេ ជួបគ្នាកន្លងមក
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា សម្តេច ប្រើពាក្យអសុរោះនិងជេរមិនដូចលោក រ៉ូឌ្រីហ្គូ ឌូទើតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីន នោះទេ។ សម្តេចនាយករដ្ឋមន្ត្រី លើកឡើងថា លោក ឌូទើតេ ជេរអាក្រក់ជាងសម្តេចឆ្ងាយណាស់ សូម្បីតែលោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីអាមេរិក និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ធ្លាប់ត្រូវបានលោក ឌូទើតេ ជេរដែរ។
ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ប្រមុខរដ្ឋាភិបាលកម្ពុជា បាននិយាយក្នុងន័យការពារខ្លួនយ៉ាងដូច្នេះថា៖«ខ្ញុំ អត់ទាន់ប្រើពាក្យសម្តីដូចប្រធានាធិបតិហ្វីលីពីនទេ។ គាត់ ជេរ គឺធ្ងន់ធ្ងរណាស់ អ្នកណា ក៏គាត់ជេរដែរ»។
សំឡេងប្រមុខរដ្ឋាភិបាល
សម្តេច ប្រៀបធៀបការជេរបស់ខ្លួនជាមួយនឹងការជេរបស់លោក ឌូទើតេ នៅពេលសម្តេច ជេរនិងប្រើពាក្យគ្រោតគ្រាតលើអ្នកវិភាគ ដែលវិភាគថា ការដាច់អគ្គិសនី គឺជាចេតនារបស់រដ្ឋាភិបាល ដើម្បីបង្កើតវារីអគ្គិសនី។ សម្តេច ហួសចិត្តនិងខឹងយ៉ាងខ្លាំងពេលឮការវិភាគបែបនេះ។ សម្តេច បានហៅការវិភាគនេះ ថាអយុត្តិធម៌សម្រាប់រដ្ឋាភិបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com