ជាតិ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកផ្គត់ផ្គង់ទឹកនៅក្រុងតាខ្មៅ រយ:ពេល៤ម៉ោង
× ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាត នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល រយៈពេល៤ម៉ោង ចាប់ពីម៉ោង៨យប់ ដល់ម៉ោង១២យប់ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា មូលហេតុនៃការផ្អាកនេះ គឺដើម្បីតភ្ជាប់បំពង់ចែកចាយទឹកថ្មី ដូច្នេះអាជ្ញាធរ និងពលរដ្ឋរស់នៅតំបន់ខាងលើ ត្រៀមទឹកទុកសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលផ្អាកផ្គត់ផ្គង់ទឹកនេះ៕
Tag:
ផ្តាច់ទឹក
តាខ្មៅ
កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com