នាយករដ្ឋមន្ត្រី ប្រាប់​រដ្ឋមន្ត្រី​ថា «​បើ​សួរ​អី​មិនដឹង ប្រាកដជា​ត្រូវមាត់​នៅមុខ​គេ​»
ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី ប្រាប់​រដ្ឋមន្ត្រី​ថា «​បើ​សួរ​អី​មិនដឹង ប្រាកដជា​ត្រូវមាត់​នៅមុខ​គេ​»
03, Apr 2019 , 8:59 am        
រូបភាព
កិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីអំឡុងខែតុលា ឆ្នាំ២០១៨។ រូបពីហ្វេសប៊ុករបស់សម្តេច ស ខេង
កិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីអំឡុងខែតុលា ឆ្នាំ២០១៨។ រូបពីហ្វេសប៊ុករបស់សម្តេច ស ខេង
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាស់តឿន​រដ្ឋមន្ត្រី​ថា ពួកគេ នឹងរង​ការស្តីបន្ទោស​នៅមុខ​សាធារណជន បើ​សម្តេច សួរ​ពី​ព័ត៌មាន​អ្វីមួយ​ទាក់ទង​នឹង​ក្រសួង​ឬ​វិស័យ​របស់​ពួកគេ តែ​ពួកគេ បែរជា​មិនដឹង​។


 
​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្តកំពត ក្រោម​ជំនួយ​របស់​ជប៉ុន នា​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ផ្ញើ​សារ​ទៅ​រដ្ឋមន្ត្រី​របស់ខ្លួន​ថា «​អស់លោក​រដ្ឋមន្ត្រី​នានា កុំ​ដើរមក [​តាម​ខ្ញុំ​] គ្រាន់តែ​ថា មក​ដើម្បី​មក ប្រយ័ត្ន ហ៊ុន សែន សួរ​អត់​ដឹង​ខ្យល់​អី ត្រូវមាត់​តែ​អ៊ីចឹង​»​។​
 
​សំឡេង​សម្តេចនាយក​រដ្ឋមន្ត្រី​



 
​ដំបូង សម្តេចនាយក​រដ្ឋមន្ត្រី ស្តីពី​បន្ទោស​មន្ត្រី​ម្នាក់ ដែល​តំណាង​ឲ្យ​ក្រសួង​រ៉ែ​និង​ថាមពល​ឯណោះ​ទេ ដោយ​ពុំបាន​នឹក​គិតថា ចង់​ព្រមាន​ឬ​ស្តី​ឲ្យ​រដ្ឋមន្ត្រី​បែបនេះ​ឡើយ​។ នៅក្នុង​ពិធី​សម្ភោ​ធ​នោះ សម្តេចនាយក​រដ្ឋមន្ត្រី និយាយ​ដល់​រឿង​អគ្គិសនី ហើយក៏​ងាក​ទៅក្រោយ សួរ​ទៅតំណាង​ក្រសួង​រ៉ែ ថា «ទំនប់​វា​រី​អគ្គិសនី​កម្ចាយ​ក្នុង​ខេត្តកំពត បញ្ចេញ​ថាមពល បាន​ប៉ុន្មាន​មេ​ហ្កា​វ៉ា​ត់​?» 
 
​តំណាង​ក្រសួង​រ៉ែ​រូបនោះ ឆ្លើយ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី​ថា​ «​អត់​ដឹង​ច្បាស់​ដែរ​សម្តេច​»​។ បន្ទាប់មក សម្តេចនាយក ក៏​ស្តីបន្ទោស​ថា​ «​បើ​លោក​ឯង​តំណាង​ឲ្យ​ក្រសួង​រ៉ែ​និង​ថាមពល ត្រូវតែ​ជាក់លាក់​។ បើ​ខ្ញុំ​សួរ​ហើយ ចាំ​សួរ​អ្នកដទៃ អ៊ីចឹង​មិនចាំបាច់​សួរ​ទេ​។ អាហ្នឹង​និយាយ​គ្នា​ឲ្យ​ច្បាស់​»​។ 
 
​ក្រោយ​ស្តីបន្ទោស​មន្ត្រី​នោះ​រួចហើយ សម្តេចនាយក​រដ្ឋមន្ត្រី ក៏​ប្រាប់​ទៅ​រដ្ឋមន្ត្រី ឲ្យ​ប្រយ័ត្ន​ផងដែរ​៕ 

Tag:
 ហ៊ុន សែន​
  រដ្ឋមន្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com