ជាតិ
សង្គមជាតិ
ពលរដ្ឋ អាចធ្វើដំណើរលើស្ពានជ្រោយចង្វារទីមួយ វិញហើយ
03, Apr 2019 , 9:25 am        
រូបភាព
ភ្នំពេញ៖ ស្ពានជ្រោយចង្វារទីមួយ បានដាក់ឱ្យពលរដ្ឋធ្វើដំណើរឡើងវិញ បន្ទាប់ពីមានការជួសជុល អស់ថវិកាប្រមាណ៣០លានដុល្លារ ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ ស្ពានត្រូវបានជួសជុលរួចជាស្ថាពរដោយក្រុមវិស្វករជនជាតិជប៉ុននិងកម្ពុជា។



ការសម្ពាធដាក់ឱ្យដំណើរឡើងវិញនូវស្ពាននេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន និង លោក Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៣មេសានេះ។ ស្ពានជ្រោយចង្វារទីមួយនេះ មានប្រវែង៩៧១ម៉ែត្រ និងទទឹង១៣ម៉ែត្រ ដែលជាស្ពានសម្រាប់ឆ្លងកាត់ទន្លេសាប ហើយតម្រូវការចាំបាច់បំផុតរបស់ប្រទេសជាតិ។



ស្ពាននេះត្រូវបានជួសជុលនៅក្នុងឆ្នាំ២០១៧ ដោយសារតែមានអាយុកាលនៃការប្រើប្រាស់ច្រើនមក ហើយ ស្របពេលកំណើនសេដ្ឋកិច្ចនិងលំហូរចរាចរណ៍កើនឡើងជាលំដាប់ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់។



តាមរយៈស្ពានដែលទើបតែជួសជុលរួចនេះ នឹងអាចបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ក៏ដូចប្រយោជន៍សេដ្ឋកិច្ចជាតិ បានរយៈពេល៥០ឆ្នាំទៅមុខបន្ថែមទៀត។ គួរបញ្ជាក់ថា ស្ពានជ្រោយចង្វាទីមួយនេះ គឺជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រូវបានសាងសង់រួចរាល់តាំងពីឆ្នាំ ១៩៦៣មកម្លេះ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន៕

Tag:
 ស្ពានជ្រោយចង្វារ
© រក្សាសិទ្ធិដោយ thmeythmey.com