ជាតិ
សង្គមជាតិ
សមត្ថកិច្ច​ចុះបង្ក្រាប​ផ្ទះ​ផលិត​គ្រឿងញៀន ដែល​រកឃើញ​ឧបករណ៍​ផលិត និង​ថ្នាំញៀន​ជិត​២០០​គីឡូ​
03, Apr 2019 , 10:36 am        
រូបភាព
រូបភាពពី​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ
រូបភាពពី​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្នងការ​នគរបាល​ខ​ណ្ឌ​សែន​សុខ បាន​ចុះបង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀន​មួយកន្លែង ដោយ​រកឃើញ​ម៉ាស៊ីន​លាយថ្នាំ​ចំនួន​៩​គ្រឿង ពុម្ព​គ្រាប់​ថ្នាំ​១៨០​ដើម រួម​ជាមួយនឹង​ថ្នាំញៀន​ប្រមាណ១៧៣​គីឡូក្រាមឯណោះ​។ បើតាម​ការផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ  កម្លាំង​សមត្ថកិច្ច កំពុងតែ​តាម​ចាប់​ជនសង្ស័យ​ដែលជា​ម្ចាស់ផ្ទះ ដើម្បី​មក​ដោះស្រាយ​តាម​និ​តី​ច្បាប់​។​



​លោក សេង គឹម​ឡាំង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួងមហាផ្ទៃ បាន​បង្ក្រាប និង​រកឃើញ​គ្រឿងញៀន ១៧៣.២ គីឡូក្រាម ក្នុងនោះ​រួមមាន មេ​តំ​ហ្វេ​តា​មីន ១៨​គីឡូក្រាម​, សារធាតុ​មិន​ច្បាស់លាស់ ៥០,២ គីឡូក្រាម​,​ម្ស៉ៅ​រូប​ពោត​៨០​កេស​, ម្ស៉ៅ​មិន​ច្បាស់លាស់​៤៥​គីឡូក្រាម​, ម៉ាស៊ីន​លាយថ្នាំ​៩ គ្រឿង​,​ជញ្ជីង​ថ្នឹង ២​គ្រឿង​,​ពុម្ព​គ្រាប់​ថ្នាំ​១៨០​ដើម និង​សម្ភារ​ផ្សេងទៀត​។​
 
​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ​ដដែល វត្ថុតាង​ទាំងអស់​ត្រូវបាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន យកទៅ​រក្សាទុក ខណៈ​ផ្ទះ​ខាងលើ​ក៏ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​៕ 
 

Tag:
 សមត្ថកិច្ច​
 ​គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com