ជាតិ
ផ្ទះ​២៥​ខ្នង​ក្នុងស្រុក​ប​វេ​ល ត្រូវ​ខូចខាត ដោយសារ​ភ្លៀង​និង​ខ្យល់​កន្ត្រាក់
03, Apr 2019 , 12:39 pm        
រូបភាព
រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
​ប្រជាពលរដ្ឋ​ក្នុងស្រុក​ប​វេ​ល ខេត្តបាត់ដំបង ជួបប្រទះ​នឹង​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់  បណ្ដាល​ឲ្យ​ផ្ទះ​ប្រជាជន​ប្រមាណ​២៥​ខ្នង​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។ នេះ​បើតាម​គេហទំព័រ​របស់​អគ្គស្ន​ង​នគរបាលជាតិ​។



​គ្រោះធម្មជាតិ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១​មេសា​។ ក្នុង​ចំណោះ​ផ្ទះ​២៥​ខ្នង មានផ្ទះ​១​ខ្នង​បាន​ដួលរលំ​ទាំង​ស្រុក តែ​ពុំ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ​។ បន្ទាប់ពី​ហេតុការណ៍​នេះ កើតឡើង សមត្ថកិច្ច ក៏បាន​ចុះទៅពិនិត្យ​និង​ជួយ​រៀបចំ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​៕
 

Tag:
 បាត់ដំបង​
  ខ្យល់​កន្ត្រាក់​
  ខូចខាត​ផ្ទះ
© រក្សាសិទ្ធិដោយ thmeythmey.com