ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារជួយអ្នកឲ្យមានសម្រស់ស្អាត ក្រោយបញ្ចេញជាតិពុលអស់
× អ្នកអាចជ្រើសរើសអាហារទាំងឡាយខាងក្រោមនេះមកពិសារបាន ព្រោះវាអាចជួយអ្នកបញ្ចេញជាតិពុលមកក្រៅអស់។ ដូចនេះ សម្រស់អ្នកនឹងស្អាតជាមិនខាន។ តើមានអ្វីខ្លះទៅ?
- នៅក្នុងត្រសក់សម្បូរទៅដោយសារធាតុជាច្រើន ដែលអាចធ្វើឲ្យអ្នកបញ្ចេញជាតិពុលទាំងឡាយចេញមកក្រៅអស់។ ដូចនេះ អ្នកនឹងអាចស្អាតជាមិនខានឡើយ។
- នៅក្នុងត្រចៀនកណ្តុរ ក៏មានសារធាតុដែលអាចជួយធ្វើឲ្យអ្នកស្អាតផងដែរ។ ដូចនេះ អ្នកអាចយកមកធ្វើម្ហូបពិសារបាន។
- នៅពេលដែលអ្នកពិសារទឹកឃ្មុំច្រើន វាមិនត្រឹមតែអាចធ្វើឲ្យអ្នកអាចបញ្ចេញជាតិពុលទេ ថែមទាំងអាចធ្វើឲ្យស្បែកអ្នកម៉ត់ និងតឹងតែម្តង។
- ការ៉ុតនឹងជួយធ្វើឲ្យជាតិពុលក្នុងរាងកាយរបស់អ្នកអាចចេញមកក្រៅយ៉ាងលឿន។
- ប្រសិជាគ្មានជំងឺឈឺក្រពះ អ្នកគួរតែញ៉ាំតែ ព្រោះវាក៏អាចជួយរក្សាសម្រស់របស់អ្នកផងដែរ។
- សណ្តែកខៀវ ម្រះ និងផ្លែគូលេន សុទ្ធតែជាអាហារដែលអាចធ្វើឲ្យអ្នកស្អាតទាំងអស់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com