អត្ថបទពាណិជ្ជកម្ម
ចូលឆ្នាំ​ទៅណា​? ទៅលេង​សង្ក្រាន្ត​ខេត្ត​កែប​!
03, Apr 2019 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋបាលខេត្ត​កែប សហការ​ជាមួយ​ក្រុមហ៊ុន A&S Advertising រៀបចំ​សង្ក្រាន្ត​ខេត្ត​កែប រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ​២០១៩ នៅ​បរិវេណ​សួនច្បារ​ខាងមុខ​សាលាខេត្ត​កែប​។ ជា​ព្រឹត្តិការណ៍​សង្ក្រាន្ត​លើក​ទី​១ ដែល​រដ្ឋបាលខេត្ត​កែប​រៀបចំឡើង​ដើម្បី​បង្កើត​ភាពសប្បាយ​រីករាយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កែប ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទាំងអស់​ដែល​នឹង​ទៅលេង​លម្ហែ​នៅ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​។
 
​ព្រឹត្តិការណ៍​នេះ ក៏​នឹង​ក្លាយជា​ទីតាំង​នៃ​ការជួបជុំ ការលេង​ល្បែង​ប្រជាប្រិយ និង​រាំលេង​កម្សាន្ត​ចង្វាក់​ប្រពៃណី​ខ្មែរ​ផងដែរ សូម​ជម្រាប​ផងដែរ​ថា សង្ក្រាន្ត​ខេត្ត​កែប ដ៏​រីករាយ​នេះ ទទួលបាន​ការឧបត្ថម្ភ​ផ្តាច់មុខ ដោយ​ស្រា​បៀ​អង្គរ និង​ភេសជ្ជៈ Pepsi ផងដែរ​។​
 
​ដូច្នេះ​កុំ​ភ្លេច​ចូលរួម​លេង​កម្សាន្ត​សង្ក្រាន្ត​ខេត្ត​កែប​របស់​យើង ឲ្យ​បាន​ច្រើន​កុះករ និង​ចូលរួម​នៅក្នុង​កម្មវិធី​កម្សាន្ត​សប្បាយៗ​ជាច្រើន រយៈពេល​៣​ថ្ងៃនេះ​។ កម្មវិធី​ទាំងនោះ មានការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ដូចជា​ល្បែង​ទាញព្រ័ត្រ​,​បោះអង្គញ់​,​ចោល​ឈូង​,​លោត​បាវ វាយក្អម​ជាដើម និង​ការ​រាំលេង​កម្សាន្ត​ជាមួយនឹង​ចង្វាក់​ប្រពៃណី​ខ្មែរ​ផងដែរ​។ 


 
​នៅពេល​រាត្រី ភ្ញៀវទេសចរ នឹង​បាន​រាំលេង​កម្សាន្ត​ជាមួយ​DJ និង​បទ​ចម្រៀង​បែប​ពេញនិយម ទស្សនា​ការប្រគំ​តន្ត្រី​ខ្នាត​ធំ ការតាំងពិព័រណ៍​ផលិតផល នៅ​ទីតាំង​សួនច្បារ​ខាងមុខ​សាលាខេត្ត​កែប និង​មាន​ការបាញ់​កាំជ្រួច អបអរសាទរ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្ត​កែប យ៉ាង​អធិកអធម​ផងដែរ​។ 
 
​ដូច្នេះ បើ​មិនដឹងថា​ទៅ​ដើរលេង​ជួបជុំ​ក្រុមគ្រួសារ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​នៅទីណា​ទេ សូម​អញ្ជើញ​ទៅ លេង​កម្សាន្ត​នៅ​សង្ក្រាន្ត​ខេត្ត​កែប​។ ដឹង​តែ​សប្បាយ​ហើយ សង្ក្រាន្ត​ខេត្ត​កែប​ដំបូង​បំផុត មានកម្ម​វិធី​ប្រពៃណី​យ៉ាងច្រើន ពិសេស​គឺ​ការលេង​ល្បែង​ប្រជាប្រិយ និង​រាំ​ហើយ ហើយ​មាន​បាច់​កាំជ្រួច​យ៉ាង​ស្រស់ស្អាត​ទៀត​៕




 

© រក្សាសិទ្ធិដោយ thmeythmey.com