ជាតិ
នយោបាយជាតិ
មេទ័ពជើងគោកកម្ពុជា ជួបមេទ័ពជើងគោកថៃ ដើម្បីពង្រឹងមិត្តភាព និងស្ថិរភាពតាមព្រំដែន ជំនួបរវាងលោក ហ៊ុន ម៉ាណែត និង លោក Apirat Kongsompong អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ
× ក្រោយចេញពីរុស្ស៊ី ឧត្តមសេនីយ៍ឯក លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានបន្តទៅបំពេញទស្សនកិច្ចនៅថៃ។ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ លោក បានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ Apirat Kongsompong អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ។
លោក ហ៊ុន ម៉ាណែត ក៏បានជួបនាយឧត្តមសេនីយ៍ Prawit Wongsuwan រដ្ឋមន្ត្រីការពារជាតិថៃផងដែរ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ប្រាប់សារព័ត៌មានថ្មីៗថា គោលបំណងសំខាន់នៃទស្សនកិច្ចរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺដើម្បីពង្រឹងមិត្តភាពរវាងកងទ័ពកម្ពុជា-ថៃ។ លោក និយាយដូច្នេះថា៖«កន្លងមកគេមកយើង ឥឡូវ យើងទៅគេវិញ។ វាជាការសម្តែងការគួរសមដាក់គ្នា»។
អ្នកនាំពាក្យ បន្ថែមថា ទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ក៏ដើម្បីពង្រឹងស្ថិរភាពតាមព្រំដែននៃប្រទេសទាំងពីរផងដែរ ជាពិសេសការទប់ស្កាត់ឧក្រិដ្ឋកម្មផ្សេងៗតាមព្រំដែន៕
© រក្សាសិទ្ធិដោយ thmeythmey.com