ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
បើទុរេនផ្លែច្រើនពេក ម្ចាស់ចម្ការត្រូវបង្ខំចិត្តកាត់ផ្លែខ្លះចោល ដើម្បីឲ្យដើមនិងផ្លែមានសុខភាពល្អ
× កោះកុង៖ កសិករដែលជាម្ចាស់ចម្ការទុរេន តែងតែចង់បានផ្លែទុរេនច្រើន ប៉ុន្តែ ដើម្បីឲ្យដើមនិងផ្លែទុរេនមានសុខភាពល្អ តាំងពីចាប់ផ្តើមចេញផ្ការហូតដល់ផ្លែរបស់វាទុំ ពួកគាត់ត្រូវបង្ខំចិត្តកាត់ផ្លែខ្លះចេញ។ លោក ទុយ វណ្ណៈ ម្ចាស់ចម្ការទុរេននៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានឲ្យដឹងថា នៅពេលដែលដើមទុរេនមានផ្លែច្រើនពេក ម្ចាស់ចម្ការទុរេនសម្រេចចិត្តកាត់ក្ដឹបមួយចំនួនចោល ប្រសិនបើទុកផ្លែវាច្រើនពេក វាអាចធ្វើឲ្យដើមខ្សោយនិងងាប់។ ម្ចាស់ចម្ការទុរេនវ័យក្មេងដែលមានបទពិសោធច្រើនឆ្នាំលើដំណាំប្រភេទនេះ បញ្ជាក់យ៉ាងដូច្នេះថា មែកទុរេនមួយចំនួន មិនអាចទ្រទ្រង់ផ្លែទុរេនច្រើនបានឡើយ ព្រោះវាមិនអាចផ្ដល់សារធាតុចិញ្ចឹមបានគ្រប់គ្រាន់ ដោយទុរេនត្រូវការថាមពលឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យវាលូតលាស់បានល្អ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ ThmeyThmey ជាមួយលោក ទុយ វណ្ណៈ ម្ចាស់ចម្ការទុរេននិងជាមគ្គុទ្ទេសក៍ទេសចរនៅសហគមន៍អេកូទេសចរណ៍ជីផាតនៃឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដូចតទៅ៖
Tag:
ទុរេន
កោះកុង
ជីផាត
© រក្សាសិទ្ធិដោយ thmeythmey.com