ជាតិ
សង្គមជាតិ
ការ​ព្យាករ បង្ហាញថា នឹងមាន​ភ្លៀង​ធ្លាក់​បី​ថ្ងៃ​ជាប់​គ្នា
03, Apr 2019 , 5:26 pm        
រូបភាព
ដោយ: ថ្មីៗ
​ចាប់ពី​ថ្ងៃទី​៣​ដល់​ថ្ងៃទី​៥ ខែមេសា ភ្លៀង​កក់ខែ នឹង​បន្ត​ធ្លាក់ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​ធ​ម្យ​ម តែ​នឹងមិន​សាយភាយ​បានល្អ​នោះទេ​។ នេះ​ជាការ​ព្យា​ការ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​។


 
​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក ដែល​ចេញ​នៅ​ថ្ងៃទី​៣​មេសា​នេះ បាន​បញ្ជាក់ថា ការធ្លាក់​ភ្លៀង​កក់ខែ​នេះ គឺ​ដោយសារ​កម្ពុជា បន្ត​ស្ថិតក្នុង​តំបន់​នៃ​ជ្រលង​សម្ពាធ​ទាប ដែល​លាតសន្ធឹង​មកពី​ប្រទេស​ថៃ ហើយ​ជួបនឹង​សម្ពាធ​ខ្ពស់ នៅ​កម្ពុជា​។ 
 
​បើតាម​ក្រសួង​ធនធានទឹក ក្នុង​រយៈពេល​នេះ សី​តុ​ណ្ភ​ភាព នឹង​ស្ថិតក្នុង​កម្រិត​ពី​៣៣​ទៅ​៣៤​អង្សា​។ តែ​ចាប់ពី​ថ្ងៃទី​៦​មេសា​ទៅ សី​តុ​ណ្ភ​ភាព នឹង​បន្ត​កើនឡើង​វិញ​។ 
​ពីថ្ងៃ​ទី​៣​ដល់​ថ្ងៃទី​៥​នេះ ក្រសួង​ធនធានទឹក បាន​ប្រាប់​ប្រជាពលរដ្ឋ ឲ្យ​ប្រយ័ត្ន​នឹង​បាតុភូត ផ្គរ​រន្ទះ និង ខ្យល់​កន្ត្រាក់​៕ 
 

Tag:
 ​អាកាសធាតុ​
  ភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com