ជាតិ
សង្គមជាតិ
ការព្យាករ បង្ហាញថា នឹងមានភ្លៀងធ្លាក់បីថ្ងៃជាប់គ្នា
× ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែមេសា ភ្លៀងកក់ខែ នឹងបន្តធ្លាក់ ក្នុងកម្រិតពីខ្សោយទៅធម្យម តែនឹងមិនសាយភាយបានល្អនោះទេ។ នេះជាការព្យាការរបស់ក្រសួងធនធានទឹកនិងឧតុនិយម។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលចេញនៅថ្ងៃទី៣មេសានេះ បានបញ្ជាក់ថា ការធ្លាក់ភ្លៀងកក់ខែនេះ គឺដោយសារកម្ពុជា បន្តស្ថិតក្នុងតំបន់នៃជ្រលងសម្ពាធទាប ដែលលាតសន្ធឹងមកពីប្រទេសថៃ ហើយជួបនឹងសម្ពាធខ្ពស់ នៅកម្ពុជា។
បើតាមក្រសួងធនធានទឹក ក្នុងរយៈពេលនេះ សីតុណ្ភភាព នឹងស្ថិតក្នុងកម្រិតពី៣៣ទៅ៣៤អង្សា។ តែចាប់ពីថ្ងៃទី៦មេសាទៅ សីតុណ្ភភាព នឹងបន្តកើនឡើងវិញ។
ពីថ្ងៃទី៣ដល់ថ្ងៃទី៥នេះ ក្រសួងធនធានទឹក បានប្រាប់ប្រជាពលរដ្ឋ ឲ្យប្រយ័ត្ននឹងបាតុភូត ផ្គររន្ទះ និង ខ្យល់កន្ត្រាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com