ជាតិ
សង្គមជាតិ
សមត្ថកិច្ច តាមចាប់ឃាតក ដែលកាត់ក្បាលលោកយាយអាយុ៦៥ឆ្នាំនិងចៅអាយុ៦ឆ្នាំ លោក គួច ចំរើន ចុះទៅមើលសាកសពលោកយាយនិងក្មេងស្រី ដែលត្រូវឃាតកកាត់ក្បាល
× អគ្គស្នងការនគរបាលជាតិ ចុះផ្សាយថា សមត្ថកិច្ចខេត្តកំពង់ចាម កំពុងស្វែងរកឃាតក ដែលកាត់ក្បាលលោកយាយអាយុ៦៥ឆ្នាំនិងចៅស្រីអាយុទើប៦ឆ្នាំ នៅភូមិក្នុងទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្ត កំពង់ចាម កាលពីយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩។
យ៉ាងណាក៏ដោយ មកដល់ពេលនេះ សមត្ថកិច្ច មិនទាន់រកឃើញឃាតកនោះទេ។ លោក គួច ចំរើន ប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី៤មេសានេះថា «យើងមិនទាន់រកឃើញតម្រុយនៅឡើយទេ»។
បើតាមអគ្គស្នងការនគរបាលជាតិ លោកយាយនោះឈ្មោះ ពូ អូន ហើយចៅស្រីឈ្មោះ ខេង សាវឿន ត្រូវគេប្រទះឃើញសាកសពដែលមានតែដងខ្លួន នៅខាងក្រោយផ្ទះចម្ងាយប្រមាណ៣៥០ម៉ែត្រ ដែលឃាតក យកទៅទុកចោល។ លោកអភិបាលខេត្ត បានចុះទៅពិនិត្យហេតុការណ៍ដោយផ្ទាល់ ហើយអះអាងថា ក្មេងស្រីនោះ រស់នៅជាមួយយាយក្នុងផ្ទះប្រក់ស្លឹក ដោយសារតែឪពុកម្តាយ បានលែងលះគ្នា។
សមត្ថកិច្ច នៅមិនទាន់ដឹងថា រឿងនេះ បានកើតមកពីអ្វីឡើយ។ ម្យ៉ាងទៀត សមត្ថកិច្ច ក៏មិនទាន់បង្ហាញអត្តសញ្ញាណរបស់ឃាតកនោះដែរ៕ © រក្សាសិទ្ធិដោយ thmeythmey.com