ជាតិ
សង្គមជាតិ
កម្មការិនី​៥​នាក់​ដាច់​ដៃ និងមួយចំនួន​របួស ដោយសារ​​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កំពង់ស្ពឺ​
04, Apr 2019 , 11:59 am        
រូបភាព
រូបពី​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ
រូបពី​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ
ដោយ:
​ភ្នំពេញ​៖ កម្មការិនី​៥​នាក់បាន​ដាច់​ដៃ និង៨​នាក់​ទៀត​រងរបួសធ្ងន់​ស្រាល នៅក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឃុំ​វាល​ពុក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ នាព្រឹក​ថ្ងៃទី​៤ ខែមេសា។



​បើតាមការចុះផ្សាយរបស់អគ្គ​ស្នងការនគរបាលជាតិ មុនពេល​កើតហេតុ​មាន​រថយន្ត​១​គ្រឿង​ម៉ាក Hyundai Mighty ពណ៌​ខៀវ បានធ្វើ​ដំណើរ​ទិសដៅ​ពី​លិចទៅ​កើត ដឹក​កម្មករ​៤៩​នាក់ (ស្រី​៤៤​នាក់) បាន​ប៉ះ​កៀរ​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត ដែល​ធ្វើដំណើរ​ក្នុង​ទិសដៅ​ប​ញ្រ្ចាស​គ្នា ទើប​បណ្តាល​ឲ្យ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បែបនេះ​។ 
 
​កម្មករ​ដែលរងរបួសទាំងនោះ ​សុទ្ធតែ​រស់នៅ​ភូមិ​ច្រក​ខ្លុង ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។ បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ អ្នកបើកបរ​និង​រថយន្ត​ទាំងពីរ​គ្រឿង ត្រូវបាន​សមត្ថកិច្ច នាំយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ ដើម្បី​ចាត់ការ​តាម​និ​តី​វិធី​៕ 

Tag:
 ចរាចរណ៍​
 ​កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com