កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ជួបមហាគ្រួសារកីឡាជាង៤ពាន់នាក់នៅល្ងាចនេះ
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយមហាគ្រួសារកីឡា ដែលមកពីតាមបណ្តាស្ថាប័នកីឡាផ្សេងៗប្រមាណជាង៤ពាន់នាក់នៅល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នាសាលមហោស្រពកោះពេជ្រ។ នេះជាលើកទី៣ហើយ ដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជារៀបចំកម្មវិធីជួបជុំនេះឡើង។
ដើម្បីលើកទឹកចិត្ត និងបង្កើនចំណងមិត្តភាពឲ្យកាន់តែស្និទស្នាល រវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងមហាគ្រួសារកីឡា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបដំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ មន្ត្រី គ្រូបង្វឹក អត្តពលិក និងអ្នកពាក់ព័ន្ធនឹងវិស័យកីឡាចំនួន៤,០៩៦នាក់ នៅល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នាសាលមហោស្រពកោះពេជ្រ។ ចំនួននេះកើនឡើងប្រមាណជាង៥០០នាក់ បើធៀបនឹងឆ្នាំមុនដែលមានតែ៣,៥៨៩នាក់។
នេះជាលើកទី៣ដែលរាជរដ្ឋាភិបាលកម្ពុជាបង្កើតឲ្យមានកម្មវិធីជួបជុំមហាគ្រួសារកីឡានេះឡើង។ ក្រៅពីរឹតចំណងសាមគ្គីភាព កម្មវិធីជួបជុំប្រចាំឆ្នាំមួយនេះ ធ្វើឡើងដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងអបអរខួបកំណើតគម្រប់៦៩ឆ្នាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៣ ឬទី៤ ខែមេសា ជាថ្ងៃជួបជុំមហាគ្រួសារកីឡាកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com