ជាតិ
២៥ខេត្ត/រាជធានី
ត្រឹម​ថ្ងៃទី​៤​នេះ សំរាម​ជិត​៣​ពាន់​តោន ត្រូវបាន​ប្រមូល​ចេញពី​ប្រឡាយ​បឹងត្របែក​
04, Apr 2019 , 2:32 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី ៤ ខែមេសា​នេះ លទ្ធផល​ប្រមូល​សំរាម ដែល​ដឹក​ចេញពី​ប្រឡាយ​បឹងត្របែក មាន​ចំនួន ២,៨៨០​តោន ស្មើនឹង ៨០% នៃ​ផែនការ​កំណត់​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​



​ក្រោយពី​វត្តមាន​របស់​យុវជន​ស្ម័គ្រចិត្ត​មួយក្រុម បានចាប់ផ្តើម​ប្រមូល​សំរាម​នៅតាម​លូទឹកស្អុយ​បឹងត្របែក​កាលពីដើម​ខែមីនា កន្លងមក គេ​ឃើញ​មាន​អាជ្ញាធរ ជាពិសេស​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​យក​គ្រឿងចក្រ​មក​ប្រមូល​សំរាម​នៅ​ប្រឡាយ​បឹងត្របែក​។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃទី ៤ មេសា​នេះ សំរាម​ប្រមាណ ២,៨៨០​តោន ត្រូវបាន​ប្រមូល​ចេញពី​ប្រឡាយ​បឹងត្របែក​។ ទោះជា​យ៉ាងណាក៏ដោយ គេ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​ត្រូវការ​ពេល​ប៉ុន្មាន​ដើម្បី​សម្អាត​សំរាម​នៅ​ប្រឡាយ​បឹងត្របែក​ឲ្យ​បាន​ស្អាត​?

​សូម​អញ្ជើញ​ទស្សនា​សកម្មភាព​ប្រមូល​សំរាម​នៅ​ប្រឡាយ​បឹងត្របែក​ដូចតទៅ​៖

 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com