អត្ថបទពាណិជ្ជកម្ម
ឆាក​ថតរូប​បែប​ស្រុកស្រែ​,​ក្រុម​របាំ និង​វេជ្ជបណ្ឌិត​ជំនាញ ត្រៀមខ្លួន​រួចស្រេច​ទទួល​បងប្អូន​ទៅលេង​«​បុណ្យ​ភូមិ​បេ​ប៊ី​អោត​ឡេ​ត​»
04, Apr 2019 , 2:34 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្មវិធី​«​បុណ្យ​ភូមិ​បេ​ប៊ី​អោត​ឡេ​ត​»​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ស្វាគមន៍​បងប្អូន​អតិថិជន របស់​បេ​ប៊ី​អោត​ឡេ​ត​ទាំងអស់ ក៏ដូចជា​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណី​ខ្មែរ​។​«​បុណ្យ​ភូមិ​បេ​ប៊ី​អោត​ឡេ​ត​» មាន​រយៈពេល​៣​ថ្ងៃ ចាប់​ទី​៥ ដល់​ថ្ងៃទី​៧ ខែមេសា​នេះ នៅ​ហាង​បេ​ប៊ី​អោត​ឡេ​ត សាខា​វិមានឯករាជ្យ​តែមួយគត់​។
 
​តាំងតែ​ពី​ខាងមុខ​ហាង រហូតដល់​ខាងក្នុង​មានការ​តុបតែង​យ៉ាង​ស្រស់ស្អាត​បែប​ខ្មែរ ដោយមាន​ឆាក​សម្រាប់​ថតរូប​បែប​ស្រុកស្រែ​, រូបភាព​ស្អាតៗ​តំណាង​ឆ្នាំ​នីមួយៗ​, និង​ក៏មាន​កន្លែង​ល​សម្លៀកបំពាក់ និង​ដើរ​ម៉ូត​កុមារ​ជាដើម​។ នៅក្នុង​កម្មវិធី​នេះ ក៏​នឹង​ការសម្តែង​របាំ​ប្រពៃណី​ខ្មែរ​, ការលេង​ល្បែង​ប្រជាប្រិយ និង​ការចែករំលែក​ចំណេះដឹង​ថែទាំ​សុខភាព​ទារក កុមារ និង​អ្នក​ម្តាយ នៅក្នុង​រដូវក្តៅ ពី​វេជ្ជបណ្ឌិត​ជំនាញ​ជាតិ និង​អន្តរជាតិ​ផងដែរ​។​
 
​តើ​បេ​ប៊ី​អោត​ឡេ​ត​ត្រៀម​អ្វីខ្លះ សម្រាប់​ការរៀបចំ​កម្មវិធី​បុណ្យ​ភូមិ​លើក​ទី​១​របស់ខ្លួន​?​សូម​ទស្សនា​កិច្ច​សម្ភាស​នេះ​៖
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com