ជាតិ
ទូត​ជប៉ុន ប្រាប់​ពី​វិធីសាស្ត្រ​កាត់បន្ថយ​ការប្រើប្រាស់​អគ្គិសនី​
04, Apr 2019 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ ខណៈដែល​អាកាសធាតុ​កំពុង​កើន​កម្ដៅ​នោះ ពលរដ្ឋ​គួរតែ​កាត់បន្ថយ​ការប្រើប្រាស់​អគ្គិសនី ដើម្បី​កុំ​ឲ្យ​មានការ​សាយភាយ​ឧស្ម័ន​កាបូ​និ​ច ដែល​នាំ​ឲ្យ​កម្ដៅ​ផែនដី​កើនឡើង​។ នេះ​ជាការ​លើកឡើង​របស់លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា អគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​

 
​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា បាន​ចែករំលែក​បទពិសោធន៍​ការរស់នៅ​ប្រទេស​ជប៉ុន តាមរយៈ​ការ​វីដេអូ​ឃ្លី​ប​ជាង​២​នាទី​ថា រៀងរាល់​រដូវក្ដៅ​មកដល់ ប្រជាជន​ជប៉ុន​តែងតែ​កាត់បន្ថយ​ការប្រើប្រាស់​អគ្គិសនី ដើម្បី​បញ្ចៀស​ការ​សាយ​ឧស្ម័ន​កាបូ​និ​ច​ច្រើន ដែល​ប៉ះពាល់​ដល់​អាកាសធាតុ តាមរយៈ​ការអំពាវនាវ​ពី​សំណាក់​រដ្ឋាភិបាល​ជប៉ុន​។ ដូច្នេះ​មិន​ថា​នៅ​ការិយាល័យ​រដ្ឋាភិបាល កន្លែងធ្វើការ​ឯកជន ឬ​នៅ​គេហដ្ឋាន​នោះទេ គឺ​ពលរដ្ឋ​ជប៉ុន តែងតែ​កាត់បន្ថយ​ការប្រើប្រាស់​ម៉ាស៊ីនត្រជាក់ ដោយ​ប្រើ​ក្នុង​កម្រិត​២៨​អង្សារ ក្នុង​រដូវក្តៅ ដែលមាន​អាកាសធាតុ​៣៥​អង្សា​រដែរ​។ 
 
 
 
​ចំណែក​មន្ត្រី​រដ្ឋាភិបាល ហើយ​បុគ្គលិក​ធ្វើការ​ក្រុមហ៊ុន មិនចាំបាច់​ពាក់​អាវធំ​ខាងក្រៅ ឬ​ក្រវ៉ា​ត់ក​អ្វី​ដែរ ធ្វើ​ដូច្នេះ​គឺ​ដើម្បី​កាត់បន្ថយ​ភាព​ស្អុះស្អាប់​។​រីឯ​ចរន្តអគ្គិសនី​វិញ គឺ​ប្រើប្រាស់​តែ​ពាល​ចាំបាច់​ប៉ុណ្ណោះ​។ នេះ​ជាការ​លើកឡើង​របស់​អគ្គ​រដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដែល​ចោទ​ជា​សំនួរ​មកកាន់​ប្រជាជន​កម្ពុជា​វិញ​ថា តើ​មាន​យល់ឃើញ​យ៉ាងណា ចំពោះ​វិធីសាស្ត្រ​កាត់បន្ថយ​ការប្រើប្រាស់​អគ្គិសនី​នេះ​?

Tag:
 ជប៉ុន​
  អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com