ជាតិ
ថៃ ឲ្យ​រថភ្លើង​១​គ្រឿង ដែល​ដាក់​អ្នកដំណើរ​បាន​ជាង​៣០០​នាក់ ដល់​កម្ពុជា
04, Apr 2019 , 8:59 pm        
រូបភាព
ជំនួបរវាងរដ្ឋមន្រ្តីដឹកជញ្ជូនកម្ពុជា និង រដ្ឋមន្រ្តីដឹកជញ្ជូនថៃ។ រូបពីក្រសួងសាធារណការ
ជំនួបរវាងរដ្ឋមន្រ្តីដឹកជញ្ជូនកម្ពុជា និង រដ្ឋមន្រ្តីដឹកជញ្ជូនថៃ។ រូបពីក្រសួងសាធារណការ
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​ថៃ នឹង​ផ្តល់​រថភ្លើង​ដឹក​អ្នកដំណើរ​៤​ទូ ដល់​កម្ពុជា នៅ​ចុងខែ​មេសា​នេះ ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​តាម​ផ្លូវដែក​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​៣ ខែមេសា​។​


 
​ការ​សម្តេច​ផ្តល់​រថភ្លើង​នេះ គឺធ្វើឡើង​ក្នុងជំនួប​រវាង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា និង​លោក Arkhom Termpittayapaisith រដ្ឋមន្ត្រី​ដឹកជញ្ជូន​ថៃ។ រថភ្លើង គឺជា​រថភ្លើង​ប្រភេទ DMU (Diesel Multiple Unit) ដែល​ផលិត​ដោយ​ក្រុមហ៊ុន Hitachi របស់​ជប៉ុន​ចំនួន​៤​ទូ ដែល​ក្នុង​១​ទូ អាច​ផ្ទុក​មនុស្ស​បាន​៨០​នាក់​។
​បើតាម​ក្រសួង​សាធារណការ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ដែល​បច្ចុប្បន្ន​ជា​នាយករដ្ឋមន្ត្រី​ថៃ​ចាំផ្ទះ នៅខាងមុខ​នេះ ដើម្បី​ប្រារព្ធ​ពិធី​ចាក់​បេតុង​ជា​និមិត្តរូប​ត​ភ្ជាប់​ស្ពាន​នៃ​ច្រកទ្វារ​អន្តរជាតិ ស្ទឹង​បត់​-​បាន​ណង​អៀន ដែល​ទើប​បង្កើត​ថ្មី​នៅ​ក្រុង​ប៉ោយប៉ែត​ផងដែរ​៕ 
 

Tag:
 កម្ពុជា​-​ថៃ​
  រថភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com