អត្ថបទពាណិជ្ជកម្ម
ដំណឹង​ល្អ​!!! Nokia 3.1 Plus បញ្ចុះតម្លៃ​សល់​ត្រឹម ១៤៩ ដុល្លារ​ប៉ុណ្ណោះ​
04, Apr 2019 , 4:29 pm        
រូបភាព
ដោយ: ថ្មីៗ
​នេះ​គឺជា​ដំណឹង​ល្អ​មួយ សម្រាប់​ហ្វេ​នៗ​របស់ Nokia និង​ប្រិយមិត្ត ដែល​ចង់បាន​ស្មា​ត​ហ្វូ​ន​មួយ​ហើយ​វា​ក៏មាន​សមត្ថភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​នោះ​។ ឥឡូវនេះ ទូរ​សព្ទ​Nokia 3.1 Plus ដែលជា​ស្មា​ត​ហ្វូ​ន ទើបនឹង​នាំ​ចូលមកក្នុង​ទីផ្សារ​កម្ពុជា​នោះ បាន​បញ្ចុះតម្លៃ​ពី ១៧៩ ដុល្លារ មក​សល់​ត្រឹមតែ ១៤៩ ដុល្លារ​ប៉ុណ្ណោះ នៅក្នុង​ឱ​កា​បុណ្យចូលឆ្នាំ​ប្រពៃ​ខ្មែរ​នេះ​។ ការបញ្ចុះ​តម្លៃ​នេះ​ធ្វើឡើង​រហូត​អស់ពី​ស្ដុក​។
 
​គួររំលឹកថា Nokia 3.1Plus គឺជា​ទូរ​សព្ទ​លំដាប់​ថវិកា​ដែលមាន​តម្លៃ​ក្រោម ២០០ ដុល្លារ ហើយ​តម្លៃ​ប៉ុណ្ណេះ ពិតជា​សមស្រប​ទៅនឹង​ចំណូល​របង​បស់​ប្អូន​ប្រជាព​លេ​ដ្ឋ​ខែ្មរ ដែលមាន​ចំណូល​សមរម្យ និង​ចង់បាន​ទូរ​សព្ទ​មួយ​ដើម្បី​ប្រើប្រាស់​ដែលមាន​សមត្ថភាព និង​តម្លៃ​សមរម្យ​។  
 
 
Nokia 3.1 Plus បាន​រចនា​ឡើង​ជាមួយនឹង​រូបរាង​យ៉ាង​ស្រស់ស្អាត មាន​ទម្ងន់​ស្រាល ត្រឹមតែ 180​ក្រាម និង​ងាយស្រួល​កាន់​។ រូបរាង​របស់​វា ត្រូវបាន​រចនា​ឡើង​ជាមួយនឹង​អាលុយមីញ៉ូម និង​មាន​អេក្រង់ 6.0 inches កម្រិត​បង្ហាញ​រូបភាព 720 x 1440 ភិ​ច​សែ​ល និង​ដង់ស៊ីតេ 268 ppi​។ ចំណុច​ពិសេស​របស់​ទូរ​សព្ទ​មួយ​នេះ គឺ​វា​អាច​កាន់​ថ្ម​បាន​ដល់​ទៅ ២ ថ្ងៃ ដែល​វា​បំពាក់​មកជា​មួយ​ថាមពល​ថ្ម  3500 mAh​។ ទូរ​សព្ទ​នេះ ប្រតិបត្តិការ​ដោយ​ប្រព័ន្ធ Android និង​បំពាក់​បន្ទះ​ឈី​ប Helio P22 (12 nm) និង CPU Octa-core 2.0 GHz Cortex-A53​។ វា​មាន Ram 3GB និង​អង្គ​ផ្ទុក​ទិន្ន័យ 32 GB និង​មួយ​ម៉ូ​ឌែ​ល RAM 2 GB និង​អង្គ​ផ្ទុក​ទិន្ន័យ 16 GB​។ ផ្នែក​កាមេរ៉ា​វិញ ក៏​មិនធម្មតា​ដែរ HMD GLOBAL បាន​បំពាក់​មកជា​មួយកញ្ចប់​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាងក្រោយ មួយ​គ្រាប់​មាន​ទំហំ 13 MP, f/2.0 និង​១​គ្រាប់​ទៀត មាន​ទំហំ 5 MP, f/2.4 ។ ចំណែកឯ​ផ្នែក​ខាងមុខ​វិញ បំពាក់​មកជា​មួយ​ទំហំ​កាមេរ៉ា 8 MP, f/2.2 ៕ 










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com