ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក នេ​ត សាវឿន ទៅ​ជួប FBI ហើយ​គ្រោង​ចុះ​អនុស្សរណៈ​ជាមួយគ្នា​លើកដំបូង​
04, Apr 2019 , 8:19 pm        
រូបភាព
រូបពីហ្វេសប៊ុករបស់លោក នេត សាវឿន
រូបពីហ្វេសប៊ុករបស់លោក នេត សាវឿន
ដោយ: ថ្មីៗ
​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដឹកនាំ​គណៈប្រតិភូ ចាក​ចេញពី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៩​នេះ ឆ្ពោះទៅកាន់​សហរដ្ឋអាមេរិក តាម​ការអញ្ជើញ​របស់​ការិយាល័យ​ស៊ើបអង្កេត FBI​។​


​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​ប្រសាសន៍​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ទៅ​ចុះផ្សាយ​ថា គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន  គឺ​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​បទឧក្រិដ្ឋ​រួមគ្នា​។​
 
​លោក បន្ថែមថា គោលបំណង​មួយទៀត គឺ​ដើម្បី​ចុះហត្ថលេខា​លើ​អនុស្សរណ​:​យោគយល់​គ្នា (MOU) បង្កើត​ក្រុម​ប្រតិបត្តិការ​រួមគ្នា ហៅ​កាត់​ថា Task Force ដើម្បី​ប្រយុទ្ធប្រឆាំង​ការឆ្លង​ដែន​និង​បញ្ហា​ផ្សេងៗ​ទៀត​។ អ្នកនាំពាក្យ បញ្ជាក់ថា ក្នុង​ខ្លឹមសារ​នៃ MOU ក៏​រួមមាន​ការជួយ​បណ្តុះបណ្តាល និង​បំពាក់​សម្ភារ​បច្ចេកទេស​មួយចំនួន ដែល​បម្រើ​ដល់​កិច្ចសហប្រតិបត្តិការ​ផងដែរ​។ 
 
​អគ្គស្នងការ​នគរបាល​ជាតិ បាន​សរសេរ​ពីស​ម្តី​របស់លោក ឆាយ គឹម​ខឿន យ៉ាង​ដូច្នេះ​ថា «​អគ្គស្នងការ​នគរបាល​ជាតិ តែងមាន​ទំនាក់ទំនង​និង​កិច្ចសហការ​ល្អជា​មួយ FBI របស់​អាមេរិក ប៉ុន្តែ​ការចុះហត្ថលេខា​នេះ គឺជា​លើកទីមួយ រវាង​អគ្គស្នងការ​នគរបាល​ជាតិ និង FBI»​។ 
 
​ដំណើរ​ទស្សនកិច្ច​រប​ស់លោក នេ​ត សាវឿន មាន​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៥ រហូតដល់​ថ្ងៃទី​១០ ខែ មេសា ឆ្នាំ​២០១៩៕  

Tag:
 នេ​ត សាវឿន​
  FBI
© រក្សាសិទ្ធិដោយ thmeythmey.com