ចូលឆ្នាំ​ខ្មែរ​នេះ កុំ​ភ្លេច​ទៅលេង​«​សង្ក្រាន្ត​ខេត្ត​កែប​»​ដែលមាន​កម្មវិធី​ប្រពៃណី និង​កម្មវិធី​កម្សាន្ត​សប្បាយ​យ៉ាងច្រើន​
អត្ថបទពាណិជ្ជកម្ម
ចូលឆ្នាំ​ខ្មែរ​នេះ កុំ​ភ្លេច​ទៅលេង​«​សង្ក្រាន្ត​ខេត្ត​កែប​»​ដែលមាន​កម្មវិធី​ប្រពៃណី និង​កម្មវិធី​កម្សាន្ត​សប្បាយ​យ៉ាងច្រើន​
04, Apr 2019 , 4:46 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋបាលខេត្ត​កែប នឹង​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្ត​កែប​លើក​ទី​១ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ ដើម្បី​បង្កើត​ភាពសប្បាយ​រីករាយ​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បង្កើត​ការជួបជុំ​ប្រមូលផ្តុំ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​។ ព្រឹត្តិការណ៍​ដ៏​រីករាយ​នេះ មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ​២០១៩​។ រដ្ឋបាលខេត្ត​កែប​បាន​ផ្តួចផ្តើម​រៀបចំ​សង្ក្រាន្ត​ខេត្ត​កែប ដោយមាន​ការ សហការ​ជាមួយ​ក្រុមហ៊ុន A&S Advertising និង​ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុនស្រា​បៀ​អង្គរ និង​ភេសជ្ជៈ Pepsi ផងដែរ​។​
 
​ក្នុង​ព្រឹត្តិការណ៍​រយៈពេល​៣​ថ្ងៃនេះ នឹងមាន​ការរៀប​ចំនូ​វ​កម្មវិធី​កម្សាន្ត​សប្បាយៗ​ជាច្រើន​ដូចជា ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជាច្រើន​ប្រភេទ ដូចជា​ទាញព្រ័ត្រ​,​បោះអង្គញ់​,​ចោល​ឈូង​,​លោត​បាវ និង​វាយក្អម​ជាដើម និង​ការ​រាំលេង​កម្សាន្ត​ជាមួយនឹង​ចង្វាក់​ប្រពៃណី​ខ្មែរ​ផងដែរ​។  កាន់តែ​ពិសេស​នោះ  ក៏​មានការ​រាំលេង​កម្សាន្ត​ជាមួយ​DJ និង​បទ​ចម្រៀង​បែប​ពេញនិយម ទស្សនា​ការប្រគំ​តន្ត្រី​ខ្នាត​ធំ ការតាំងពិព័រណ៍​ផលិតផល និង​មាន​ការបាញ់​កាំជ្រួច​នៅពេល​រាត្រី នៅ​ទីតាំង​សួនច្បារ​ខាងមុខ​សាលាខេត្ត​កែប​ផងដែរ​។​
 
​ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ និង​រក្សាបាន​នូវ​សណ្តាប់ធ្នាប់​សាធារណៈ​នោះ រដ្ឋបាលខេត្ត​កែប បាន​ត្រៀម​កងកម្លាំង​សន្តិសុខ​ជាច្រើន​នាក់​សម្រាប់​ការពារ និង​រៀបចំ​សណ្តាប់ធ្នាប់​សម្រាប់​ប្រជាពលរដ្ឋ ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្ត​កែប រយៈពេល​៣​ថ្ងៃនេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អាជ្ញាធរខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ក៏បាន​ចុះ​អប់រំ និង​ណែនាំ​ដល់​ម្ចាស់​សណ្ឋាគារ ម្ចាស់ផ្ទះ​សំណាក់ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​ឲ្យ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការផ្តល់សេវា​ទេសចរណ៍​ឲ្យ​ល្អ​បំផុត​ជូន​ភ្ញៀវទេសចរ ដើម្បី រក្សាបាន​មុខមាត់​ខេត្ត និង​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​ទាំងមូល​ផងដែរ​៕










 

© រក្សាសិទ្ធិដោយ thmeythmey.com