ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍​នៃ​ការទទួល​ទាន​ទឹកក្រូច​ឆ្មារ​ក្តៅ​ឧ​ណ្ឌៗ​
05, Apr 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ


អត្ថប្រយោជន៍​នៃ​ការទទួល​ទាន​ទឹកក្រូច​ឆ្មារ​ក្តៅ​ឧ​ណ្ឌៗ នៅពេល​ព្រឹក មានដូចជា ៖
 
១.  ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ ៖ ក្រូចឆ្មារ​សម្បូរ​ទៅដោយ​វីតាមីន C និង​ជាតិ​ប៉ូ​តា​ស្យូ​ម​។ វីតាមីន C ជួយ​ក្នុងការ​ព្យាបាល​ជំងឺ​ផ្តាសាយ ហើយ​ប៉ូ​តា​ស្យូ​ម ជួយ​ភ្ញោ​ច​មុខងារ​ខួរក្បាល និង​ប្រព័ន្ធ​សរសៃប្រសាទ និង​ព្រមទាំង​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ផងដែរ​។​
២. ជួយ​ធ្វើ​ឲ្យ​មាន​លំនឹង​អាស៊ី​តបាស​នៅក្នុង​រាងកាយ​។​
៣. ជួយ​សម្រក​ទម្ងន់ ៖ ដោយសារ​នៅក្នុង​ក្រូចឆ្មារ​មាន​ជាតិ​សរសៃ Pectin ខ្ពស់ ដែល​អាចជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការស្រេកឃ្លាន ដូច្នេះ វា​ជួយ​ធ្វើ​ឲ្យ​អ្នក​មិនសូវ​ឃ្លាន និង​ឆាប់​ឆ្អែត​។​
៤. ជួយ​ក្នុង​ការរំលាយ​អាហារ ៖ ទឹក​ក្តៅ​ឧ​ណ្ឌៗ ជួយ​ដល់​មុខងារ​ក្រពះ​ពោះវៀន និង​ជួយ​ឲ្យ​ពោះវៀន​មាន​ចលនា​ល្អ​។ ក្រូចឆ្មារ មាន​ជាតិ​រ៉ែ និង​វីតាមីន​ខ្ពស់ ដែល​អាចជួយ​បន្ធូរ​លាមក និង​កម្ចាត់​ជាតិពុល​នៅក្នុង​បំពង់​រំលាយ​អាហារ​។​
៥. ក្រូចឆ្មារ​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម​ធម្មជាតិ ៖ វា​ធ្វើ​ឲ្យ​អ្នក​នោម​ច្រើន ដូច្នេះ វា​ជួយ​កម្ចាត់​ជាតិពុល​ពី​ក្នុង​ឈាម​។​
៦. ធ្វើ​ឲ្យ​ស្បែក​ស្រស់ថ្លា ៖ វីតាមីន C ជួយ​បំបាត់​ស្នាម​ជ្រីវជ្រួញ និង​ស្នាម​ជាំ​។​
៧. ជួយ​ដល់​ប្រព័ន្ធ​ទឹករងៃ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com