ជាតិ
សង្គមជាតិ
កម្ពុជា សម្រេចមិនទិញម៉ាស៊ីនភ្លើងពីតួកគីវិញ
05, Apr 2019 , 9:19 am        
រូបភាព
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានប្តូរចិត្តមិនទិញម៉ាស៊ីនភ្លើងដែលផ្ទុកអគ្គិសនី២០០មេហ្កាវ៉ាត់ពីតួកគីនោះទេ ដោយសារភាគីទាំងពីរ មិនត្រូវគ្នាលើលក្ខខណ្ឌមួយចំនួន។ ការសម្រេចនេះគឺធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩។



លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់ទៅ Fresh News ថា ការនាំម៉ាស៊ីននោះ មានរយៈពេលយូរទើបមកដល់កម្ពុជា ខណៈកម្ពុជា កំពុងត្រូវការការផ្គត់ផ្គង់អគ្គិសនីជាបន្ទាន់។ យ៉ាងណា សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ផៃ ស៊ីផាន បានទេ ដោយលោកអះអាងថា កំពុងជាប់ប្រជុំ ហើយក៏ផ្តាច់ការហៅចូល៕ 

អត្ថបទទាក់ទង

© រក្សាសិទ្ធិដោយ thmeythmey.com