ជាតិ
សម្តេច ហ៊ុន សែន ផ្ទេរ​មុខតំណែង​មន្ត្រី​នគរបាលជាតិ​ជាន់ខ្ពស់​៥​រូប​
05, Apr 2019 , 9:34 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មន្ត្រី​នគរបាលជាតិ​ចំនួន​៥​រូប ត្រូវបាន​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង តាមរយៈ​អនុក្រឹត្យ​ចុះ​ថ្ងៃទី​៤ មេសា​។​

 
​ក្នុង​លិខិត​ដែល​សម្ដេច ហ៊ុន សែន បាន​ចុះហត្ថលេខា​សម្រួល​ភារកិច្ច​នេះ បាន​បញ្ជាក់ថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី ជា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន​។ ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៃ ឧ​ត្ត​ម ពី​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក ទៅជា​អនុប្រធាននាយកដ្ឋាន​ក​ណ្តា​ល​នគរបាល​ព្រំដែន​។​ដោយឡែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លៀង ភារ​ម្យ ពី​អនុប្រធាន​សេនាធិការ ទៅជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​។​
 
​ជាមួយគ្នានេះ​លោក​ឧ​ត្ត​ម​សេនីយ៍ រុន រ័ត្ន​វាសនា ពី​ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ទៅជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ទេសចរណ៍​។ រីឯ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហេង ចាន់​ធា​រី ពី​ប្រធាន​នាយកដ្ឋាន​នគរបាល​ទេសចរណ៍ ទៅជា​ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។ នេះ​បើតាម​អនុក្រឹត្យ​រដ្ឋាភិបាល​៕
 

Tag:
 ហ៊ុន សែន​
  នគរបាល​
© រក្សាសិទ្ធិដោយ thmeythmey.com