ក្លិបទាំង២០ នៅ Premier League បានចំណាយប្រាក់លើសពី ២៦០លានផោន (៣៤០លានដុល្លារអាមេរិក) ទៅឲ្យក្រុមភ្នាក់ងារកីឡាបាល់ទាត់ក្នុងអំឡុងពេលទិញដូរកីឡាកររដូវកាល ២០១៨-១៩ ពោលគឺកើនឡើង ៦៤លានដុល្លារអាមេរិកក្នុងរយៈពេល ១២ ខែ។
Liverpool ជាក្លិបដែលចំណាយខ្ពស់បំផុតរដូវកាលនេះរហូត ៥៦លានដុល្លារដល់ភ្នាក់ងារក្នុងចន្លោះពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៩។
Chelsea ស្ថិតនៅចំណាត់ថ្នាក់ទី២ ដែលចំណាយអស់៣៤លានដុល្លារ តាមពីក្រោយដោយ Manchester City ចំណាយអស់ជាង ៣១លានដុល្លារ។
ការចំណាយខាងលើនេះបញ្ជាក់ថា ថ្លៃសេវាសម្រាប់ភ្នាក់ងារកីឡាករបានកើនឡើងបើទោះការចំណាយលើការផ្ទេរកីឡារកពីក្លិបមួយទៅក្លិបមួយទៀតបានធ្លាក់ចុះជាង៦៥៤លានដុល្លារបើប្រៀបធៀបនឹងរដូវកាលមុន ក៏ដោយ។
សហព័ន្ធអ្នកគាំទ្រកីឡាបាល់ទាត់អង់គ្លេស (FSF) និយាយថាពួកគេនឹងស្វែងរកការចំណាយដ៏គួរឲ្យភ្ញាក់ផ្អើលនេះ និងអំពាវនាវឲ្យមានតម្លាភាពថែមទៀតអំពីរបៀបក្នុងការចំណាយលើក្រុមភ្នាក់ងារទាំងនោះ។
ដោយឡែក ក្នុងក្របខណ្ឌ Championship បានចំណាយទៅកាន់ភ្នាក់ងារចំនួន ៦៥លានដុល្លារផងដែរនៅរដូវកាលនេះ ពោលគឺលើសរដូវកាលមុនជាង ១០លានដុល្លារ៕
ខាងក្រោមជាតារាងការចំណាយរបស់ក្លិបទាំង២០នៃលីគកំពូលអង់គ្លេសសម្រាប់ភ្នាក់ងារកីឡាកររដូវកាលនេះ៖
១- Liverpool ៥៧លានដុល្លារ
២- Chelsea ៣៥លានដុល្លារ
៣- Man City ជាង៣១លានដុល្លារ
៤- Man Utd ២៧លានដុល្លារ
៥- Everton ២៥លានដុល្លារ
៦- West Ham ១៩លានដុល្លារ
៧- Leicester City ១៦លានដុល្លារ
៨- Arsenal ជាង១៤លានដុល្លារ
៩- Tottenham ជាង១៤លានដុល្លារ
១០- Watford ១៤លានដុល្លារ
១១- Bournemouth ជាង១៣លានដុល្លារ
១២- Newcastle ជាង១១លានដុល្លារ
១៣- Fulham ជាង១០លានដុល្លារ
១៤- Crystal Palace ៩លានដុល្លារ
១៥- Brighton ជិត៩លានដុល្លារ
១៦- Wolves ជិត៩លានដុល្លារ
១៧- Southampton ជិត៨លានដុល្លារ
១៨- Huddersfield ជាង៦លានដុល្លារ
១៩- Burnley ៥លានដុល្លារ
២០- Cardiff City ជិត៤លានដុល្លារ