ជាតិ
សង្គមជាតិ
សម្តេច ស ខេង បង្ហាញក្តីបារម្ភនៅមុខសម្តេច ហ៊ុន សែន ពីការបំផ្លាញធនធានធម្មជាតិ
05, Apr 2019 , 2:01 pm        
រូបភាព
អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន ពីប្រសាសន៍របស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩។ បើតាមសំណេរនោះ សម្តេច ស ខេង បានបង្ហាញក្តីបារម្ភពីការគ្រប់គ្រងព្រៃឈើ នៅក្នុងអាងនិងក្រៅពីអាង ដែលអាចបំផ្លាញធនធានធម្មជាតិ។



សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លើយនឹងសម្តេច ស ខេង ថា មានតែគម្រោងនៅសេសានប៉ុណ្ណោះ ដែលមានបញ្ហានេះ។ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល អះអាងថា សម្តេចនាយករដ្ឋមន្រ្តី បានក្រើនរម្លឹកចំពោះការគ្រប់គ្រងព្រៃឈើឲ្យទទួលបានប្រសិទ្ធភាពនិងចំណូលរបស់រដ្ឋចំពោះការកាប់ឈើនេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com