អត្ថបទពាណិជ្ជកម្ម
អ្នក​ខេត្តបន្ទាយមានជ័យ​ម្នាក់ទៀត មានសំណាង​ឈ្នះ​រង្វាន់ ១០០​លាន​រៀល ពី​តែ​បៃតង អុីឈី​តាន់​
05, Apr 2019 , 4:50 pm        
រូបភាព
ដោយ:
អតិថិជន​ម្នាក់​ទៀតហើយ​ដែល​រស់នៅ​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ មានសំណាង​បានឈ្នះ​រង្វាន់​ធំ ទឹកប្រាក់​ចំនួន​១០០​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់​។
 
​អ្នកនាង សៅ ស៊ា​ង​ហៃ ដែលជា​អ្នកមាន​សំណាង​ឈ្នះ​រង្វាន់​ប្រាក់​លាន ពី​តែ​បៃតង អ៊ី​ឈី​តាន់ បាន​ប្រាប់​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ដល់​លំ​គេហដ្ឋាន​កាលពី​សប្តាហ៍​កន្លងទៅ​ថា ខ្លួន​តែង​ទិញ​តែ​បៃតង អ៊ី​ឈី​តាន់ ទទួលទាន​ជាប្រចាំ​ថ្ងៃ បន្ទាប់ពី​ត្រឡប់​មកពី​រៀន​កាត់ដេរ​វិញ​។ អ្នកនាង ស៊ា​ង​ហៃ រៀបរាប់​ទៀតថា កាលពី​សប្ដាហ៍​កន្លងទៅ គាត់​បាន​ទិញ​តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​ផ្លែ​គូ​លេន ពី​អ្នកលក់​ដែល​នៅ​ជិត​ផ្ទះ​ទទួលទាន លុះ​ពេល​មួល​គម្រប​ដប ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់ ១០០​លាន​រៀល នៅក្នុង​គម្រប​ដប​តែម្ដង​។ «​ភ្លាមនោះ​ខ្ញុំ​ពិត​ជាមាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន ហើយ​ក៏បាន​ស្រែកប្រាប់​ក្រុមគ្រួសារ និង​ញាតិមិត្ត​ជិតខាង ហើយ​បាន​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន តាម​លេខ​ទូរស័ព្ទ​ដែល​នៅ​នឹង​គម្រប​ដប​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាង ស៊ា​ង​ហៃ​។​


 
​អ្នកនាង​បានបញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀតថា ពីមុនមក​អ្នកនាង​មិន​ធ្លាប់​នឹក​គិតថា អាចមាន​សំណាង​ត្រូវ​រង្វាន់​លុយ​ច្រើនសន្ធឹក​សន្ធាប់​ដូច្នេះ​ទេ ប៉ុន្តែ​ពេលនេះ តែ​បៃតង អ៊ី​ឈី​តាន់ បានធ្វើឱ្យ​ជីវិត និង​ក្រុមគ្រួសារ​របស់ខ្លួន​ល្អប្រសើរ​ហើយ​។ ក្រោយពី​ទទួលបាន​លុយ​រង្វាន់​ធំ ១០០​លាន​រៀល អ្នកនាង​នឹង​ប្រគល់ជូន​ម្តាយ ហើយ​ទុក​មួយចំណែក​ទៀត បង្កើត​មុខរបរ​ជា​កន្លែង​កាត់ដេរ ដើម្បី​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អនាគត​។ 


 
​គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០១៩ នេះ ក្រុមហ៊ុន តែ​បៃតង អ៊ី​ឈី​តាន់ បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់ ១០០​លាន​រៀល រហូតដល់ ៧០​រង្វាន់​, ម៉ូតូ Scoopy i ចំនួន​៧០​រង្វាន់​, ទូរស័ព្ទ iphone Xs ចំនួន​៧០​រង្វាន់ រួម​ជាមួយនឹង​រង្វាន់ Free តែ​បៃតង​អ៊ី​ឈី​តាន់ រាប់លាន​រង្វាន់​ទៀត​។ រួសរាន់​ឡើង អ្នក​ដែលមាន​សំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់ អាចជា​រូបអ្នក ៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com