ជាតិ
ក្រសួងកសិកម្ម​៖ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក មិន​ឆ្លង​ដល់​មនុស្ស​ទេ​
05, Apr 2019 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ផ្ទុះឡើង​នៅ​តំបន់​មួយ​ក្នុង​ខេត្តរតនគិរី កាលពី​ចុងខែ​មីនា ដែលជា​ករណី​លើកដំបូង​នៅ​កម្ពុជា ដោយសារ​ឆ្លង​រាលដាល​ពី​ប្រទេស​វៀតណាម តាមរយៈ​ការដោះដូរ​ជ្រូក​របស់​ប្រជាពលរដ្ឋ​តាម​ព្រំដែន​។ ប៉ុន្តែ​ជំងឺ​នេះ​មិន​ឆ្លង និង​ប៉ះពាល់​ដល់​មនុស្ស​ទេ​។​


 
​ប្រកាស​របស់​ក្រសួងកសិកម្ម ចុះ​ថ្ងៃទី​២​ខែមេសា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ជំងឺប៉េស្ត​អាហ្វ្រិក​មិន​ឆ្លង និង​ប៉ះពាល់​ដល់​មនុស្ស​ទេ ប៉ុន្តែ​ជំងឺ​នេះ​បណ្ដាល់​ឲ្យ​ជ្រូក​ឈឺ និង​ងាប់​មាន​អត្រា​ខ្ពស់​រហូតដល់ ១០០​ភាគរយ ដែល​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​តែប៉ុណ្ណោះ​»​។​
 
​បន្ទាប់ពី​រកឃើញ​ជំងឺ​នេះ​នៅ​ភូមិ​សោម​កា​និ​ញ ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ាង​ដាវ ខេត្តរតនគិរី ក្រសួងកសិកម្ម​បាន​ចាត់​ក្រុមការងារ​ចំនួន​៣ ដើម្បី​បោសសម្អាត​ជ្រូក​ដែលមាន​ឆ្លង​ជំងឺ​នេះ​នៅ​តំបន់​នោះ ការពារ​តាម​ច្រកព្រំដែន និង​ការពារ​មិន​ឆ្លងទៅ​តំបន់​ផ្សេង​៕
 

Tag:
 ប៉េស្ត​ជ្រូក​អា​ហ្រិ​ក​
© រក្សាសិទ្ធិដោយ thmeythmey.com