សម្តេច ហ៊ុន សែន ចំណាយ​ជាង​៤០៩​លាន​រៀល ដើម្បី​លើកទឹកចិត្ត​មហា​គ្រួសារ​កីឡា​
កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ចំណាយ​ជាង​៤០៩​លាន​រៀល ដើម្បី​លើកទឹកចិត្ត​មហា​គ្រួសារ​កីឡា​
05, Apr 2019 , 7:19 pm        
រូបភាព
សម្តេច ហ៊ុន សែន ក្នុងឱកាសចូលរួមពិសារអាហារសាមគ្គីជាមួយមហាគ្រួសារកីឡានៅកោះពេជ្រ
សម្តេច ហ៊ុន សែន ក្នុងឱកាសចូលរួមពិសារអាហារសាមគ្គីជាមួយមហាគ្រួសារកីឡានៅកោះពេជ្រ
​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៩ បានរៀបចំ​ពិធី​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​រវាង​ថ្នាក់ដឹកនាំ​ប្រទេស និង​មហា​គ្រួសារ​កីឡា​ជាង​៤​ពាន់​នាក់​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់​ថវិកា​ជាង​៤០៩​លាន​រៀល ដើម្បី​លើកទឹកចិត្ត​ដល់​មន្ត្រី គ្រូបង្វឹក និង​អត្ត​ព​លិ​ក​។

 
​ថវិកា​ចំនួន​ជាង​៤០៩​លាន​រៀល​(​ជាង​១០​ម៉ឺន​ដុល្លារ​) ដើម្បី​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ មន្ត្រី គ្រូបង្វឹក និង​កីឡាករ​កីឡាការិនី​ចំនួន​៤,០៩៦​នាក់​ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​។​
 
​នេះ​ជា​លើក​ទី​៤​ហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​រៀបចំ​ឲ្យ​មានកម្ម​វិធី​ជួបជុំ និង​ពិសារ​អាហារ​សាមគ្គី​រវាង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ជាមួយ​មហា​គ្រួសារ​កីឡា​។ ពិធី​នេះ រៀបចំឡើង​ដើម្បី​បង្កើន​ចំណងមិត្តភាព​រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​ដែល​ធ្វើការ​ក្នុង​វិស័យ​កីឡា​ឲ្យ​កាន់​តែមាន​ភាពស្និទ្ធស្នាល​។ ពិធី​ជួបជុំ​នេះ គឺ​ដើម្បី​អបអរ​ខួបកំណើត​គម្រប់​៦៩​ឆ្នាំ​របស់​សម្តេច ហ៊ុន សែន និង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​៕  



Tag:
 សម្តេច ហ៊ុន សែន​
  មហា​គ្រួសារ​កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com