ពីនេះ ពីនោះ
«​បង់​រំលស់​», «​បង់​រម្លស់​» និង​«​បង់​រំលេះ​» តើ​គួរតែ​ប្រើពាក្យ​មួយណា​ទើបត្រូវ​?
08, Apr 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនា​ក្រុម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត គឺ​សុទ្ធ​តែមាន​ពាក្យ​«​រំលស់​»,«​រម្លស់​» និង​«​រំលេះ​» ហើយ​ជា​ពាក្យ​ត្រឹមត្រូវ​ដូចគ្នា​ទៀត គ្រាន់​តែមាន​ពាក្យ​ពីរ​ប៉ុណ្ណោះ​ដែល​អាច​ប្រើ​ជាមួយ​ពាក្យ «​បង់​»​បាន ដូចជា «​បង់​រំលស់​» ឬ​«​បង់​រម្លស់​» គឺអាច​ប្រើ​មួយណា​ក៏បាន​។ នេះ​បើ​ផ្អែក​តាម​សៀវភៅ​វចនានុក្រម​ខ្មែរ​។


 
​ពាក្យ​ថា​«​បង់​រំលស់​»​ឬ​«​បង់​រម្លស់​» មានន័យថា​ការបង់ថ្លៃ​អ្វីមួយ​ដោយ​បន្តិច​ម្តងៗ ដល់​ឲ្យ​អស់​តម្លៃ​នៃ​ទំនិញ​អ្វីមួយ​។ ឧទាហរណ៍​៖ ទិញ​ឡាន​,​ទិញ​ផ្ទះ ដោយ​បង់​រម្លស់​។ ដោយឡែក​ពាក្យ «​រំលេះ​»​គ្រាន់តែ​ជា​ពាក្យ​ជេរ​ដែល​ភាគច្រើន​ហៅថា រំលេះ​យ​ក៏ ឬ​រំបល់​យ​ក៏​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com