ជាតិ
អភិបាលក្រុង​ភ្នំពេញ នឹង​ជួប​សង្គម​ស៊ីវិល ដើម្បី​ពិគ្រោះ​យោបល់ រក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​នានា​
06, Apr 2019 , 7:59 am        
រូបភាព
​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​បើ​វេទិការ​ពិគ្រោះ​យោបល់ ស្ដីពី​ភាពជា​ដៃគូ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ពិភាក្សា និង​រក​ដំណោះស្រាយ​រាល់​បញ្ហា​នានា ឲ្យ​មាន​ភាពជា​ដៃគូរ កាន់តែ​ប្រសើរឡើង​។​នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

 
​ការរៀបចំ​វេទិកា​នេះ គឺ​ដើម្បី​ទទួលបាន​លទ្ធផល​ផ្លែផ្កា និង​ជា​ប្រយោជន៍​សម្រាប់​កសាង​យុទ្ធសាស្ត្រ ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូរ​រវាង​ភាគី​ទាំងពីរ​។ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នឹង​ជួបពិភាក្សា​ជាមួយ​បណ្ដា​សង្គម​ស៊ីវិល នៅ​ថ្ងៃទី​៩ មេសា​៕

© រក្សាសិទ្ធិដោយ thmeythmey.com