ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​អនុម័ត​គ​ម្រោ​ង​វា​រី​អគ្គិសនី​១​កន្លែង និង​គម្រោង​សូ​ឡា​២​កន្លែង​បន្ថែមទៀត​
05, Apr 2019 , 5:27 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​៥​ខែមេសា​នេះ រដ្ឋាភិបាល​បាន​ផ្តោតចិត្ត​ទុកដាក់​លើ​ការបង្កើត​ថាមពល​អគ្គិសនី​បន្ថែម​។ ក្នុងនោះ​រដ្ឋាភិបាល​បានអនុម័ត​លើ​គម្រោង​អគ្គិសនី​ចំនួន​៣ និង​បន្ថែម​អានុភាព​លើ​គម្រោង​មាន​ស្រាប់​១​កន្លែង ដែល​សរុប​ថាមពល​ចេញពី​គម្រោង​ទាំងនេះ​ទំហំ ២២០​មេ​ហ្គា​វ៉ា​ត់​បន្ថែមទៀត​។​


 
​រដ្ឋាភិបាល​បាន​យល់ព្រម​ឲ្យ​ក្រុមហ៊ុន SPHP (Cambodia) វិនិយោគ​លើ​គម្រោង​វា​រី​អគ្គិសនី​ពោធិ៍សាត់​១ ទំហំ​៨០​មេ​ហ្គា​វ៉ា​ត់​។ គម្រោង​នេះ​ស្ថិតនៅ​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដែល​នឹងត្រូវ​និ​យោគ ២៣១​លាន​ដុល្លារ ក្រោមរូបភាព សាងសង់​-​ដំណើរការ​-​ផ្ទេរ (BOT) សម្រាប់​រយៈពេល​សម្បទា​ន​៣៩​ឆ្នាំ​។​
 
​ទន្ទឹមនឹងនេះ រដ្ឋាភិបាល​បានអនុម័ត​ឲ្យ​ក្រុមហ៊ុន Schnei Tec Co., Ltd. វិនិយោគ​គម្រោង​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​២​កន្លែង​។ មួយកន្លែង​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​ទំហំ ៦០​មេ​ហ្គា​វ៉ា​ត់ និង​មួយកន្លែង​ទៀត​អានុភាព ៦០​មេ​ហ្គា​វ៉ា​ត់​ដូចគ្នា​នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ ជាមួយគ្នានេះ​រដ្ឋាភិបាល​បាន​យល់ព្រម​លើ​ការបន្ថែម​អានុភាព ២០​មេ​ហ្គា​វ៉ា​ត់​ទៀត​លើ​គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ៦០​មេ​ហ្គា​វ៉ា​ត់​នៅ​កំពស់​ស្ពឺ​។​
 
​រដ្ឋាភិបាល​អះអាងថា គម្រោង​ទាំងនេះ​សុទ្ធតែ​ផ្ដល់​ប្រយោជន​ច្រើន​ដល់​កម្ពុជា តាមរយៈ​ការកាត់បន្ថយ​ការប្រើប្រាស់​ប្រេងឥន្ធនៈ​តម្លៃ​ខ្ពស់ បំពេញ​ការខ្វះខាត​ក្នុងស្រុក ផ្ដល់​ការងារ និង​ចំណូល​ជូន​រដ្ឋ​៕

Tag:
 អគ្គស​នី​
  សូ​ឡា​
  វា​រី​អគ្គស​នី​
© រក្សាសិទ្ធិដោយ thmeythmey.com