អត្ថបទពាណិជ្ជកម្ម
ជិះ​រថភ្លើង​ដោយ​ឥតគិតថ្លៃ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​
05, Apr 2019 , 6:09 pm        
រូបភាព
ដោយ: ថ្មីៗ
នៅថ្ងៃនេះ ស្ថានីយ​រថភ្លើង​រ៉ូយ៉ាល់ រេល​វេ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​សេចក្តី​រីករាយ ប្រកាសថា សាធារណជន នឹង​ទទួលបាន​ជិះរ​តាម​រថភ្លើង​ដោយ​ឥតគិតថ្លៃ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ អាទិត្យ​ទី​១៤ រហូតដល់​ថ្ងៃ​អង្គារ ទី​១៦ ខែមេសា​។​
 
​នាយក​ប្រតិបត្តិ​នៃ​ស្ថានីយ​រថភ្លើង រ៉ូយ៉ាល់ រេល​វេ លោក John Guiry បាន​ឲ្យ​ដឹងថា អ្នកដំណើរ​ទាំងអស់ នៅតែ​ត្រូវបាន​តម្រូវ​ឲ្យ​កក់​សំបុត្រ​ធ្វើដំណើរ​របស់ខ្លួន​ជាមុន តាម​វិធី​ផ្សេងៗ​ដែល​អាចជា​ការ​កក់​សំបុត្រ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬក៏​នៅ​ការិយាល័យ​ស្ថានីយ​រថភ្លើង ។ ប៉ុន្តែ​សំបុត្រ​នេះ​នឹងមិន​ត្រូវបាន​គិតថ្លៃ​នោះទេ​។ លោក Guiry បាន​និយាយថា​៖ «​នេះ​ជា​សម្មភាព​មួយ​ដែល​បង្ហាញ​ពី​ការចេះ​ជួយ​គ្នា​ទៅវិញទៅមក ដល់​អតិថិជន​របស់​យើង​ក្នុងការ​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ ក៏ដូចជា​ការបង្ហាញ​ពី​ការតាំង​ចិត្ត​របស់​ពួកយើង ក្នុងនាម​ជា​អ្នកផ្តល់​សេវា ដែល​អាចជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ក្នុងអំឡុងពេល​បុណ្យជាតិ​»​។ 


 
​លោក​បន្តថា​៖«​អ្វីដែល​សំខាន់​មួយទៀត​ដែល​ពួកយើង​ចង់បង្ហាញ​នោះ​គឺ​ការមកដល់​នៃ​រថភ្លើង​ថ្មី​របស់​យើង​សម្រាប់​សេវា​អ្នកដំណើរ​នៅ​ព្រលានយន្តហោះ ហើយ​អ្នកដំណើរ អាច​ជិះ​សាកល្បង​បាន​ដោយ​ឥតគិតថ្លៃ ក្នុងអំឡុងពេល​សម្រាក​៣​ថ្ងៃ​ខាងមុខនេះ​»​។  តំណាង​ឲ្យ​ស្ថានីយ​រថភ្លើង រ៉ូយ៉ាល់ រេល​វេ លោក John Guiry ក៏បាន​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ធ្វើដំណើរ ទៅ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ សូម​មាន​សុវត្ថិភាព ទាំង​ទៅ​និង​មក​ផងដែរ​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Cellcard
© រក្សាសិទ្ធិដោយ thmeythmey.com